ប្រជាពលរដ្ឋខ្វះខាតក្នុងកាលៈទេសៈ កូវីដ១៩បានទទួលអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតក្នុងកាលៈទេសៈ កូវីដ១៩

ខេត្តកំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារ រួមទាំងអាជ្ញាធរដែនដី បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ២០ គ្រួសារ ដែលកំពុងជួបការលំបាក ក្នុងកាលៈទេសៈចូលរួមការពារទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវិដ១៩ និងបាននាំយកអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ច័ន្ទមុន្នី មកជួយឧបត្ថម្ភ ពិធីនេះបានធ្វើឡើងនៅ ភូមិបុស្សវែង  ឃុំបន្ទាយស្ទោង  ស្រុកស្ទោង  ខេត្តកំពង់ធំនៅរសៀលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភជូនប្រជាពលរដ្ឋទាំង២០ គ្រួសារ បានអញ្ជើញមកពី ភូមិបុស្សវែង១៥ គ្រួសារ និងភូមិដូនប៉ុក៥ គ្រួសារ ជីវភាពលំបាកខ្វះខាត បានទទួលអំណោយស្បៀងអាហារ ក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥ គ/ក មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ ត្រីខកំប៉ុង១យួរនិងថវិកាមួយចំនួនផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *