គ្រួសារទ័ពរបស់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ មកទទួលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូស លើកទី២

ព្រះវិហារ៖គ្រួសារកងទ័ពចំណុះ ទីបញ្ជារការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅព្រឹក ថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០២០១នេះ បានមកទទួលការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជំហានដូសទី២ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ចន្ទ័ សុភ័ក្រ្ដា មេបញ្ជារការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានអញ្ជើញ សំណាលសួសុខទុកដល់ គ្រួសារទ័ព ហើយក៍មានប្រសាសន៍ទៅកាន់ គ្រួសារកងទ័ពទាំងអស់ថា សូមអោយបងប្អូន ជឿជាក់លើវ៉ាក់សាំងនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយៗ គឺមានការគិតគូ និងសិក្សាស្រាវជ្រៀលយ៉ាងល្អិតល្អន់មានការទទួលស្គាល់ពីអង្កាសុខភាពពិភពលោក ដូច្នេះសូមកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្ត តាមការណែនាំរបស់គ្រូពេទ្យ ឲ្យបានត្រឹមត្រូវ។

ឯកឧត្តម មេបញ្ជាការក៏បានសម្តែងនូវការគោរពដឹងគុណជានិច្ចចំពោះសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល និងគ្រប់ពេលវេលា សម្តេច បានយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយប្រជាជាតិកម្ពុជា ជាក់ស្តែង សម្តេចបានស្វះស្វែង គ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង ចាក់ការពារជំងឺកូវីដ-១៩ ដល់បងប្អូនជូនប្រជាពលរដ្ឋក៏ដូចជា គ្រួសារកងទ័ពនាពេលនេះ។

ឯកឧត្តម មេបញ្ជាការ ក៏បានផ្តាំផ្ញើរដល់បងប្អូនគ្រួសារទ័ពទាំងអស់នៅពេលដែលបានចាក់វ៉ាក់សាំង រួចហើយសូមអោយធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងសូមអោយរក្សានូវអនាម័យអោយបានជាប់ ជាប្រចាំនិងគោរពតាមគោលការណ៍ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលក៍ដូច ក្រសួងសុខា ភិបាល។ ក្រោយពីចាក់រួចហើយបងប្អូនដែលជាគ្រួសារទ័ពក៏បានសម្តែងនូវសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលពួកគាត់បានមកទទួលចាក់វ៉ាក់សាំងគ្រប់ៗគ្នា ពួកគាត់ក៏បានសម្តែងនូវការដឹងគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីសុខទុក្ខនិង សុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *