ប្រជាពលរដ្ឋមានជីភាពខ្វះខាត២០០គ្រួសារមកពីស្រុកចំនួន៤ក្នុងខេត្តស្វាយរៀងទទួលអំណោយរបស់លោក ជា គីមវេង និងលោកស្រី

ខេត្តស្វាយរៀង៖ដោយមានការគិតគូអាណិតអាសូរពីសំណាក់លោក ជា គីមវេង និងលោកស្រីតាមរយៈលោក លួស សេង ជានាយកការផ្សាយទូរទស្សន៍online  LSN TV នឹងសហការីបាននាំយកនូវ អង្ក ទឹកត្រី ទឹកស៊ីអ៊ីវ ចែកជួនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតក្នុវជីវភាពប្រចាំចំនួន២០០គ្រួសារមកពីស្រុកចំនួន៤ក្នុងខេត្តស្វាយរៀង។

បើតាមលោក លោក លួស សេង ជានាយកការផ្សាយទូរទស្សន៍online  LSN TV បានមានប្រសាសន៍ឲ្យដឹងថា៖អំណោយដែលយកមកចែកជួនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតនូវពេលនេះគឺដោយមានការឧបត្ថម្ភពីសំណាក់លោក ជា គឹមវេង និងលោកស្រី ដើម្បីចូលរួមកាត់បន្ថយនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងស្ថានភាពកូវីដ១៩បានមួយគ្រាផងដែរ។

លោកបានបន្តទៀតថា៖អំណោយទាំងនោះលោកបានផ្តល់ទៅឃុំក្រោលគោតាមរយៈលោក កែវ ច័ន្ទលី លោកប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងចែកជួនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលរស់នៅ ឃុំក្រោគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២១។

ហើយនៅថ្ងៃទី២៥ដដែលលោកបានបន្ប្រគេនព្រះសង្ឃចំនួន៣វត្តនៅឃុំច្រេសចែកជួនបងប្អូនប្រជានៅភូមិ ទួលស្ពាន ឃុំ ច្រេសស្រុក ចន្ទ្រា ខេត្តស្វាយរៀង១៤២គ្រួសារនិងនៅឃុំស្វាយតាយានស្រុកកំពង់រោទិ៍ចំនួន២៣គ្រួសារខេត្តស្វាយរៀងហើយនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១លោកបានបន្តចែកនៅសាលាបឋមសិក្សាពង្រដែលកំពុងធ្វើចត្តាឡីស័កស្ថិតឃុំធ្មាស្រុករំដួល ខេត្តស្វាយរៀងចំនួន២៤គ្រួសារ។

លោកលួស សេង ក៍បាននាំនូវផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក ជា គឹមវេង និងលោកស្រីជួនដល់បងប្អូនប្រជាពលរដ្ឋទោះបីជាលោកមិនបានមកចែកជួនផ្ទាល់ប៉ុន្តែលោកបានផ្ញើអំណោយតាមរយៈលោកលួសសេងចែកជួនបងប្អូននាពេលនេះ។លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាពអោយបានល្អនិងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន  ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *