កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ និង ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត រួមនឹង អភិបាល រង ខេត្ត នារសៀល ថ្ងៃ ទី ២៧ ខែមេសា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ទទួល អំណោយ ជា សម្ភារ និង ថវិកា ពី សប្បុរសជន ដែល បាន ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដើម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ ។
ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ និង ជូនពរ ដល់ សប្បុរសជន ដែល បាន គាំទ្រ ឧបត្ថម្ភ ជា សម្ភារ និង ថវិកា ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើចត្តាឡីស័ក ផង ដែរ ។
គួរ បញ្ជាក់ ផង ដែរថា ពិធី ប្រគល់ និង ទទួល អំណោយ នេះ ដោយ លោក ឈុន ស្រ៊ា និង លោកស្រី អ៉ីម គង់ ម្ចាស់ ស្ថានីយ ប្រេង ឥន្ធនៈ តេលា សាខា ខេត្តកំពង់ចាម បាន ជួយ ឧបត្ថម្ភ អង្ករ ២តោន ទឹក បរិសុទ្ធ ៥០កេស ម៉ាស ១ម៉ឺន ម៉ាស អាល់កុល ៧កាន និង មីម៉ាម៉ា ចំនួន ៥កេស ធំ និង ថវិកា ចំនួន ១ពាន់ ដុល្លារ អាមេរិក ផងដែរ ៕