អាជ្ញាធរស្រុកសម្រេចបិទការចេញ-ចូលបណ្តោះអាសន្នរយះពេល១៤ ថ្ងៃ តំបន់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក្រោយពីរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣ នាក់ថ្មីទៀត

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី២៧មេសា២០២១នេះអាជ្ញាធរស្រុកសម្រេចបិទការចេញ-ចូលជាបណ្តោះ អាសន្នរយះពេល១៤ ថ្ងៃនៅក្នុង តំបន់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក្រោយពីសមត្ថកិច្ចបានរក ឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ថ្មីទៀតជាជនជាតិវៀតណាម ដែលបានតេស្តយក សំណាក់កាលពីម្សិលមិញ ក្នុងចំណោមអ្នកពាក់ព័ន្ធផ្ទាល់ចំនួន១៨ នាក់ ចំណែក១៥នាក់ទៀត ត្រូវយកទៅចត្តាឡីស័ក ក្នុងនោះបានធ្វើការតេស្តយកសំណាក់អ្នកពាក់ព័ន្ធប្រយោលចំនួន១៩ នាក់ លទ្ធផលអវិជ្ជមាន ១៥នាក់។បច្ចុប្បន្នមានអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់ នៅឃុំឆ្នុកទ្រូ ដែលជាជនជាតិវៀតណាម។គួរលឹកផងដែរថា ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ ជិន ធីហ៊ឹង ភេទ ស្រី អាយុ ២៧ ឆ្នាំ ដែលមានអាសយដ្ឋាននៅ ភូមិ ព្រែកប្រាសង្កាត់ ច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរចូលមកភូមិ ឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ក្នុងកំឡុងដើមខែ២៣មេសា ឆ្នាំ២០២១កន្លងមក មានវិជ្ជមានកូវីដ១៩ ក្នុងសមាជិកគ្រួសារវៀតណាម២គ្រួសារដែលបានមកជាមួយ មានមនុស្ស៨នាក់ ។អាជ្ញាធរស្រុក បរិបូណ៍បានជូនដំណឹង អ្នកដែលមានជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយជនជាតិវៀតណាម៣ នាក់ខាងលើ ដែលមានវិជ្ជមានកូវីដ១៩ ដែលបានរកឃើញ កាលពីម្សិលមិញ សូមមកតេស្តិដើម្បីយកសំណាក់បន្ទាន់ ។រដ្ឋបាលស្រុកបរិបូណ៌ បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងខ្មែរនិង វៀតណាម នៅទូទាំងស្រុកបរិបូណ៌ អោយបានដឹងថាកាលពីព្រឹកថ្ងៃទី២៦ ខែមេសាម្សិលមិញនេះមានករណីអ្នកវិជ្ជមាន Covid-19 លើបងប្អូនវៀតណាម ៣ នាក់បន្ថែមទៀតហើយ ១. ឈ្មោះ ង្វៀងយ៉ាំងហ៊ីវ  ភេទប្រុស អាយុ ៥២ ឆ្នាំ ២. ឈ្មោះ ធឹង ធីគៀក ភេទស្រី អាយុ ៥០ ឆ្នាំ និង ៣. ឈ្មោះ តុង ធីអៀង ភេទស្រី អាយុ ១០ ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ត្រូវបានអាជ្ញាធនិងសមត្ថកិច្ចជំនាញនាំយកមកធ្វើចត្តាឡីសក័ ហើយនៅខេត្តកំពង់ឆ្នាំងដោយឡែកអ្នកជាប់ពាក់ពន្ធផ្ទាល់និងប្រយោលក៍ត្រូវបាននាំយកមកធ្វើចត្តាឡីសក័នៅស្រុកបរិបូណ៍ផងដែរ ៕អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *