អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពបិទខ្ទប់ភូមិ បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅ ស្រុកកងមាស និង ស្រុកស្រីសន្ធរ

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និង ជាប្រធាន គណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំង នឹង ជំងឺ កូ វីដ -១៩  អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  នាព្រឹក ថ្ងៃ ទី ២៦  ខែមេសា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ចុះ ពិនិត្យ  ស្ថានភាព បិទ ខ្ទប់ ជា បណ្តោះអាសន្ន  នូវ ភូមិ ថ្មី  ខ  ឃុំ រកាគយ  ស្រុកកងមាស  និង ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បន្ទាប់ពី រកឃើញប្រជាពលរដ្ឋ ខ្មែរ ឆ្លងជំងឺកូវីដ-១៩ តាម រយៈ ព្រឹត្តិការណ៍២០កុម្ភៈ  ។ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  បាន ថ្លែង ថា  បន្ទាប់ ពី រកឃើញ អ្នក វិជ្ជមាន កូវីដ -១៩  នៅ ស្រុក កងមាស  ចំនួន ២នាក់  និងនៅ ស្រុកស្រីសន្ធរ  ៨នាក់  ដោយ មាន អ្នក ប៉ះពាល់ ដោយ ផ្ទាល់  និង ប្រយោល ជា ច្រើន នាក់ ផង នោះ  អាជ្ញាធរបាន សម្រេច ធ្វើ  ការ បិទខ្ទប់ ភូមិ  ដេីម្បី ធ្វើ ចត្តាឡីស័ក   ដោយ មាន កម្លាំង សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន   ដាក់ បារ៉ាស  យាម ទាំង ចុង ភូមិ  និង ដេីម ភូមិ   មិន អនុញ្ញាត ឲ្យ មានការ ធ្វេី ដំណើរ ពី ផ្ទះ មួយ ទៅ ផ្ទះ មួយ  ឬឆ្លងកាត់ ពី ភូមិ មួយ ទៅ ភូមិ មួយ  ក្នុង រយៈពេល ១៤ថ្ងៃ   ប្រសិនជា គ្មាន អ្នក វិជ្ជមាន កូវីដ -១៩  ទេនោះ  គឺត្រូវ បេីក ឲ្យ ធ្វើ ដំណើរ ជាធម្មតា  ឡើង វិញ មិនខាន  ។  ក្នុង កិច្ចប្រជុំ ជាមួយ អាជ្ញាធរ មូលដ្ឋាននេះដែរ ឯកឧត្តមអភិបាលខេត្ត  បាន ដាក់ចេញ នូវ វិធានការ ចាំបាច់  មួយ ចំនួន  ដោយតម្រូវ ឲ្យ អាជ្ញាធរ រៀបចំ ចង ខ្សែ ជា សញ្ញា  និងមាន សរសេរ អក្សរ  ហាមឃាត់   ដាក់ កាត់ ទទឹង មុខ ផ្ទះ   ទាំង សងខាង ផ្លូវ ក្នុង ភូមិ  ឲ្យ បាន គ្រប់ៗ ផ្ទះ  ចំពោះ យានយន្ត គ្រប់ ប្រភេទ ត្រូវ  អនុញ្ញាត ឲ្យ ធ្វេី ដំណើរ ឆ្លងកាត់  ប៉ុន្តែ មិន ត្រូវអនុញ្ញាត ឲ្យ ឈប់ សម្រាក  ឬចូល ទៅក្នុង ភូមិនោះ ទេ  ដោយឡែក តម្រូវ ការ ម្ហូបអាហារ ប្រចាំថ្ងៃ   អាជ្ញាធរ អាច ប្រើប្រាស់ វិធី ២យ៉ាង  គឺទី១-ត្រូវ  បង្កើត ឲ្យ មាន កន្លែង សម្រាប់លក់ដូរ ត្រីសាច់បន្លែ   នៅ ក្បែរៗទី នោះ  ហើយ  អនុញ្ញាត ឲ្យ មនុស្ស  តែ ម្នាក់ទេ ក្នុង ១គ្រួសារ  សម្រាប់ ចេញ មក ទិញ ស្បៀង អាហារ  និង ក្នុង ១សប្តាហ៍  អនុញ្ញាត ឲ្យ បានយ៉ាង ច្រើន ៣ដង ប៉ុណ្ណោះ   ដោយ អាជ្ញាធរ ត្រូវ ចេញ កាត សម្គាល់ ឲ្យ ជា បន្ទាន់ សម្រាប់ ប្រេីប្រាស់  ។ ទី២-ត្រូវ អនុញ្ញាត ឲ្យ មាន ការ លក់ដូរ ចល័ត  តាម រម៉ក ម៉ូតូ  ឬ យានជំនិះ អ្វី ផ្សេង  ចូល ទៅ ក្នុង ភូមិ  ប៉ុន្តែ ត្រូវ  ណែនាំ   ឲ្យ អ្នក លក់ដូរ ទាំងអស់  ត្រូវ ពាក់ម៉ាស  ពាក់ របាំងមុខ ការពារ  និង ប្រេីប្រាស់ ស្រោមដៃ  ព្រមទាំង ប្រេីប្រាស់ ទឹក អាកុល សម្រាប់ លាង សម្អាត ជាប្រចាំ ផងដែរ  ។ ជាមួយគ្នា នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បាន ណែនាំ ដល់ អាជ្ញាធរ មូលដ្ឋាន   ត្រូវ ពិនិត្យ តាមដាន យ៉ាង យក ចិត្ត ទុកដាក់ បំផុត   ចំពោះ បងប្អូន ប្រជាពលរដ្ឋ  ដែល ធ្វើ ដំណើរមកពី តំបន់ ប្រឈម  ដែល មាន ដូចជា   រាជធានី ភ្នំពេញ  តាខ្មៅ  ប៉ោយប៉ែត   និង កំពង់សោម ជាដើម  គឺ ត្រូវ ប្រេីប្រាស់ ឧបករណ៍ ពិសេស   ពិនិត្យ តាមដាន  រោគសញ្ញា វិជ្ជមាន   ជា បន្ទាន់   ហើយ  ត្រូវ យក ទៅ ធ្វើ ចត្តាឡីស័ក ។ ដោយ ឡែក ប្រជាពលរដ្ឋ  ដែល មក ពី តំបន់ មិន មាន ការ ប្រឈមទេនោះ  គឺ ត្រូវ អនុវត្ត ធ្វើ  ចត្តាឡីស័ក ដូចគ្នា  ប៉ុន្តែ ត្រូវ អនុញ្ញាត ឲ្យ គាត់ ធ្វើ ចត្តាឡីស័ក នៅ តាម ផ្ទះ រៀងៗខ្លួន វិញ ។ ចំពោះ អ្នក ដែលបំពាន វិធានការ សុខាភិបាល  នឹង ត្រូវ អនុវត្ត តាម នីតិវិធី   ច្បាប់ ជាធរមាន ផងដែរ  ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *