សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ កាត់តវីដេអូភ្ជាប់សាររបស់ សម្តេច ហ៊ុន សែន លេងក្នុងប្រព័ន្ធគណនី TIKTOk បង្ករការចលាចលញុះញង់វឹកវក្នុងសង្គម

ខេត្តកំពង់ឆ្នាំង:សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ កាត់តវីដេអូភ្ជាប់សាររបស់ សម្តេច ហ៊ុន សែន  លេងក្នុងប្រព័ន្ធគណនី TIKTOk បង្ករការចលាចលញុះញង់វឹកវក្នុងសង្គមបញ្ជូនទៅ សាលា ដំបូងខេត្តចាត់ការតាមនិតិវិធីនៅថ្ងៃនេះហើយ។ ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង និងជាអ្នក នាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ទទួលបាននូវការណែនាំពីស្នងការនគរបាលខេត្ត លោកឧុត្តមសេនីយ៍ទោ ខូវលី បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃ២៦មេសា២០២១នេះថា ការិយាល័យប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆងដែន នៃស្នងការដ្ឋរនរគបាលខត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និង ប្រមូលព័ត៌មានសកម្មភាពរបស់បុគ្គលឈ្មោះ ភីម ផាយផាត់ ដែលមានគណនី TIK TOkឈ្មោះ (មនុស្សល្អពីបង) បានឡាយជាវីមានរូបភាព ខ្លឹមសារ និង សម្លេងបុគ្គលឈ្មោះ ភឹម ផាយផាត់ បង្កភាពញុះញង់ចលាចលនៅក្នុងសង្គមគ្រា ដែលជម្ងឺកូវិដ១៩ នៅតែបង្ការកើតមានរាល់ថ្ងៃ ។

បុគ្គលឈ្មោះ ភីមផាត់ផាយ  ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ស្នងការរងនិងជាអ្នកនាំពាក្យស្នងការនគបាល ខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថានៅវាលាម៉ោង៧និង០០នាទីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ជនសង្សយ័បានបង្ហោះវីដេអូនរូប ភាព ខ្លឹមសារ និងសម្លេង តាមរយៈបណ្ដាញសង្គម ដែលមានគណនី TIk TOK ! ) មនុស្សល្អគឺបង) ដោយបានភ្ជាប់សាររបស់ សម្តេច ហ៊ុន សែន ដែលមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងបន្តក្នុងរយះពេល០៣ ខែតទៅទៀត ឈ្មោះ ភឹម ផាត់ផាយ បាននិយាយថា ចប់ហើយបងអើយ | អាណិតដល់កម្មករ កម្មការិនី ៣ខែទៀត ។ ក្រោយការស្រាវជ្រាវមកសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឈានដល់ការរងឃើញជនសង្សយ័ខាងនាំខ្លួនមកសាកសួនិងបានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តអុវត្តតាមនិតិវិធីហើយនៅថ្ងៃនេះផងដែរ ៕ អ្នកស្រីសានផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *