កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យមើលទីតាំង ត្រៀមសម្រាប់ទទួលអ្នកឆ្លងជំងឺកូវីដ១៩ នៅដាច់ ដោយឡែកពីអ្នកជំងឺផ្សេងទៀត នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី ២៦ ខែមេសាឆ្នាំ២០២១នេះបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ថ្មី២នាក់ទៀត នៅឃុំទ្រៀលស្រុកតាំងគោក។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវខិតខំ ផ្តល់ សេវាជូន ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង ជាពិសេសអនុវត្តនូវវិធានការ បីការពារ និងបីកុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាវិធីការពារដ៏មានប្រសិទ្ធភាព បំផុត ក្នុងសម័យកូវីដ១៩ និងបន្តដំណើរចុះត្រួតពិនិត្យមណ្ឌល ចត្តាឡីស័ក នៅវិទ្យាល័យកំពង់ធំបន្តទៀត៕