យុទ្ធនាការចាក់វ៉ាក់សាំង ការពារ ជម្ងឺកូវីដ-១៩ ដូសទី២ ជូនដល់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ម្សិលមិញតាមបណ្តាមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ ទាំង១៣ ក្នុងខេត្ត បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង sinovac ដូសទី២ ជូនដល់ អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនដែលជាសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា(សអក) ខេត្តកំពង់ឆ្នាំង ។

គ្រូពេទ្យខេត្តបានបញ្ជាក់អោយដឹងថានៅថ្ងៃនេះផងការចាក់វ៉ាកសាំងកូវិដ១៩ជាលើកទី២ជូនដល់អតីតយុទ្ធជននិងក្រុមគ្រួសារជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន សមាគម អតីតយុទ្ធជនកម្ពុជា។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម  ធន ធឿន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានចុះជួបសំណេះសំណាល និង សួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ និង ក្រុមការងារ ក៏ដូចជាបងប្អូនសមាជិក ស.អ.ក តាមមណ្ឌល និង ទីតាំងចាក់   វ៉ាក់សាំងមួយចំនួន ហើយសូមផ្តាំផ្ញើរពីសម្ដេចហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដល់ បងប្អូន អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវចេះថែរក្សាសុខភាព ខ្លួនយើង ក៏ដូចជាក្រុមគ្រួសារយើង ដោយអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីជៀសឱ្យផុតពីជម្ងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តម បានឧបត្ថម្ភនូវទឹកបរិសុទ្ធ អរុណា ក្នុងមួយមណ្ឌល ឬ មួយទីតាំង ទទួល បានចំនួន ២០ កេស ក្នុងនោះរួមមាន:

មណ្ឌលសុខភាព អភិវឌ្ឍន៍ ស្រុកទឹកផុស

មណ្ឌលសុខភាព ជ្រៃបាក់ ស្រុករលាប្អៀរ។

មន្ទីរពេទ្យកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

ចុងបញ្ចប់ នៃការចុះសួរសុខទុក្ខ ឯកឧត្តម បានអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ និង ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ ដល់បងប្អូន អតីតយុទ្ធជន និងគ្រួសារអត័តយុទ្ធជន សូមជូនពរ សូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ៕ដោយ អ្នកស្រី សាន ផល្លា

You might like

Leave a Reply

Your email address will not be published. Required fields are marked *