ខេត្តកំពង់ឆ្នាំង:រកឃើញ ជនជាតិស្ត្រីវៀតណាម ម្នាក់ទៀតហើយមកពីសង្កាត់ច្បារអំពៅមាន វិជ្ជមានកូវីដ១៩ ដែល ជាជនទី ១១ ត្រូវបានរកឃើញនៅក្នុងខេត្តកំពង់ឆ្នាំង ។
ស្ត្រីជនជាតិវៀតណាមម្នាក់ទៀតហើយដែលត្រូវបានសមត្ថកិច្ចរកឃើញមានវិជ្ជមានកូវិដ១៩នៅរសៀលថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២១ ខណៈដែលស្ត្រីរូបនោះបានមកពីខណ្ឌច្បារអំពៅរាជធានីភ្នំពេញមកលេងបងប្អូននៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង ។
បើយោងតាមការបញ្ជាក់របស់អាជ្ញាធរឃុំឆ្នុកទ្រូបានឲ្យដឹងថាស្ត្រីខាងលើមានឈ្មោះជិនធីហ៊ឹងអាយុ២៧ឆ្នាំរសនៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូខេត្តកំពង់ឆ្នាំង ស្ត្រីរូបនោះកាលពីថ្ងៃទី ១ ខែមេសាបានមកភូមិឆ្នុកទ្រូម្ដងហើយឮមកសែនឆេងម៉េងនិងនៅថ្ងៃទី ៦ មកភូមិឆ្នុកទ្រូម្ដងទៀតដោយបានស្នាក់នៅរហូតដល់ថ្ងៃទី ៨ ទើបត្រឡប់ទៅវិញប៉ុន្តែដោយសារស្ថានភាពតឹងតែងស្រាប់តែនៅថ្ងៃទី ២០ ខែមេសាបានមកម្ដងទៀតតែត្រូវបានអាជ្ញាធររាយការណ៍ការជូនមន្ត្រីជំនាញនិងចាប់យកធ្វើសំណាកជាលទ្ធផលដែលបានដឹងនៅថ្ងៃទី ២៥ ស្ត្រីរូបនោះមានវិជ្ជមានកូវីដ១៩ ។
ក្រោយពីហេតុការណ៍នេះកើតឡើងសមត្ថកិច្ចជំនាញបានទៅនាំយកស្ត្រីខាងលើទៅដាក់នៅមណ្ឌលព្យាបាលស្រុកបរិបូណ៌ដើម្បីធ្វើចត្តាឡីសក័នៅមណ្ឌលស្រុកបរិបូណ៍ហើយផងដែរ ។
ដោយឡែកនៅព្រឹកថ្ងៃទី ២៦ខែមេសា២០២១ព្រឹកនេះដែរនៅភូមិឆ្នុកទ្រូ មន្ត្រីជំនាញក៏បានចុះមក យកសំណាក់អ្នកដែលបានពាក់ព័ន្ធដើម្បីទៅពិនិត្យក្នុងនោះពាក់ព័ន្ធដោយផ្ទាល់ ១៧នាក់និងប្រយោល១៥នាក់ក្នុងនោះរ្ឃើញវិជ្ជមាន៣នាក់ទៀតជាជនជាតិវៀតណាមមានឈ្មោះ ង្វៀងយ៉ាំងហៀវ ៥២ឆ្នាំ សុងធីគាអាយុ៤៨ឆ្នាំ និងកុមារម្នាកឈ្មោះ តុង អៀង អាយុ១០ឆ្នាំគួរបញ្ជាក់ដែរថាសម្រាប់ខេត្តកំពង់ឆ្នាំងមកដល់ពេលនេះគិតទាំងស្ត្រីរូបនេះផងអ្នកឆ្លង កូវិដ១៩នេះ ក្នុងនោះស្លាប់ 1 នាក់និងអ្នកព្យាបាលជា២នាក់និងកំពុងសម្រាកព្យាបាល ១១ នាក់ ។
អាជ្ញាធមូលដ្ឋានកំពង់សុំយោបល់ថ្នាក់ធ្វើការបិតនៅក្នុងភូមិឆ្នុកទ្រូខេត្តបន្ទាន់ផងដែរក្រោយពីផ្ទុះជម្ងឺ កូវិដ១៩៕ដោយ លោកស្រី សាន ផល្លា