គ្រួសារទ័ពរបស់កងពលតូចអន្តរាគមន៍លេខ៧មកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាលើកទី២

ព្រះវិហារ៖នៅព្រឹក ថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២០១នេះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ដួង សំនៀង មេបញ្ជារការ កងពលតូចអន្តរាគមន៍លេខ៧ បានអញ្ជើញជាគណៈអធិបតីសំណេះ សំណាលសួសុខទុកដល់ គ្រួសារកងទ័ព ក្នុងពិធីទទួលការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជូនគ្រួសារកងទ័ពទាំងមូល។

ឯកឧត្តមមេបញ្ជាការ មានប្រសាសន៍ទៅកាន់ គ្រួសារកងទ័ពទាំងអស់ថាសូមអោយបងប្អូន ជឿជាក់លើវ៉ាក់សាំងនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះសូមកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ឲ្យបានត្រឹមត្រូវ។ ឯកឧត្តមមេបញ្ជាការក៏បានសម្តែងនូវការគោរពដឹងគុណជានិច្ចចំពោះសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល និងគ្រប់ពេលវេលា សម្តេច បានយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយប្រជាជាតិកម្ពុជា ជាក់ស្តែង សម្តេចបានស្វះស្វែង គ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង ចាក់ការពារជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជា គ្រួសារកងទ័ពនាពេលនេះ។

ហើយឯកឧត្តម ក៏បានផ្តាំផ្ញើរដល់បងប្អូនគ្រួសារទ័ពទាំងអស់នៅពេលដែលបានចាក់វ៉ាំក់សាំង រួចហើយសូមអោយធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងសូមអោយរក្សានូវអនាម័យអោយបានជាប់ ជាប្រចាំនិងគោរពតាមគោលការណ៍ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលដាក់ចុះផងដែរ។

ជាចុងក្រោយបងប្អូនដែលជាក្រួសារទ័ពក៏បានសម្តែងនូសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដែលពួកគាត់បានមកទទួលចាក់វ៉ាក់សាំងគ្រប់ៗគ្នា ពួកគាត់ក៏បានសម្តែងនូវការដឹងគុណចំ ពោះប្រមុខរាចរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេចោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីសុខទុក្ខនិង សុខមាលភាំពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូបផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *