ក្រុមការងារសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារទទួលទទួលអង្ករពីព្រះអង្គ អនុគណស្រុកជាំក្សាន្តសម្រាប់ធ្វើការងារមនុស្សធម៌ ក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖លោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានក្រុមការងារសាខាសមាគម បានដឹកនាំក្រុមការទៅទទួលអង្ករចំនួន ៤១បេ ស្មើនឹង ១០២៥ គីឡូក្រាម។ ពីព្រះអង្គគ្រូអញ្ញិកសិទ្ធស័ក ស្ងួន រដ្ឋា អនុគុណស្រុកជាំក្សាន្ត គង់នៅវត្តទួលអណ្ដែត និងជាព្រះប្រធានកិត្តិយសក្រុមការងារអនុសាខាស្រុកជាំក្សាន្ត សម្រាប់ធ្វើការងារមនុស្សធម៌ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះដែរក្រុមការងារក៏បានប្រគេននូវទឹកសុទ្ធ កម្ពុជាចំនួន ០១កេស និងបច្ច័យចំនួន ១៣០,៥០០រៀលដល់ព្រះអង្គ ហើយក៏បានបន្តទៅមើលការសាងសង់នូវអង់តែនវិទ្យុ សម្រាប់ការ ផ្សព្វផ្សាយព្រះធម៌នៅក្នុងវត្តប្រាសាទទួលអណ្តែតផងដែរ៕ដោយ សេង ពិសិដ្ឋ

You might like

Leave a Reply

Your email address will not be published. Required fields are marked *