ព្រះវិហារ៖ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្រុក ចុះសួរសុខទុក្ខ និងបានប្រគល់ជូនថវិកា ម៉ាស់ អាល់កុល ទឹកសុទ្ធ ម៉ី ដល់ ក្រុមការងារជួសជុល ថែទាំផ្លូវ នៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅទីរួមស្រុកគូលែន ខេត្តព្រះវិហានៅព្រឹកថ្ងៃទី២៦/៤/២០២១កូវីដ-19នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំអោយក្រុមការងារ ពន្លឿនការសាងសង់ អោយបានលឿនមុនរដូវភ្លៀងធ្លាក់ និងត្រូវយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណា អោយសំណង់មានគុណភាព។ហើយឯកឧត្តម អភិបាលខេត្ត ក៏បានអប់រំដល់ក្រុមការងារអោយ យកចិត្តទុកដាក់ខ្ពស់បញ្ហាសុខភាព ត្រូវអនុវត្ត ៣កុំ ៣ការពារ និង២ចូលរួមផងដែរ៕ដោយ សេង ពិសិដ្ឋ