ព្រះវិហារ, នារសៀលថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះថ្នាក់ដឹកនាំសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ,។
លោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានក្រុមការងារសាខាសមាគម បានដឹកនាំក្រុមការងារ សំណេះសំណាល សួរសុខទុក្ខគ្នាទៅវិញទៅមក និងលើកទិសដៅបន្តទៅមុខទៀតសម្រាប់ ចូលរួមបំរើសង្គម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកង ពលធំអន្តរាគមន៍លេខ៣ និងជាទីប្រឹក្សា ក្រុមការងារសាខាសមាគម ក្រោមបរិយាកាសរីករាយ ក្រៃលែងដ៍ស្និតស្នាល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារសាខាសមាគម ក៏បានបញ្ចូលសមាជិកថ្មីចំនួន ០៣នាក់ទៀតផងដែរ ដែលមានរាយនាមដូចខាងក្រោម៖
១.លោក សេង ពិសិដ្ឋ ភ្នាក់ងារទូរទស្សន៍ ខ ភ ម ប៉ុស្តិ៍ លេខ៥ ប្រចាំខេត្តព្រះវិហារ
២.លោក ស៊ឹម សុផាត នាយសុខាភិបាល ប្រចាំកងពលធំអន្តរាគមន៍លេខ៣
៣.លោកស្រី ស៊ឹម ចរិយា ចាងហ្វាងគេហទំព័រ សង្គមសន្តិភាព
សមាសភាពចូលរួម ១.លោក កៅ លាងហៃ ២.លោក លី សុផាត ៣.លោក រ័ត្ន តារាមន្នីឬទ្ធិ ៤.លោក ចេន រ៉ា ៥.លោក ចេង វុទ្ធី ៦.លោក ធឺន ឃី ៧.លោក សុន សុមេធ។
សូមបញ្ជាក់ថា (សមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្ត)គឺមានឆន្ទៈចូលរួមបម្រើដល់សង្គមជាតិ៕SPS