រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទ រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋាន ទេសចរណ៍ នៅទូទាំងប្រទេស នេះបើយោងតាមសេចក្តីសម្រេចដែលអង្គភាព គេហ៌ទំព័រ សង្គមសន្តិភាព ទទួលបានផ្លូវការនៅមុននេះបន្តិច។

ប្រកាស១ បានសម្រេចយ៉ាងដូច្នេះថា «បញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ (ពោលគឺអាចចេញចូលឆ្លងពីខេត្តមួយទៅខេត្តមួយបានធម្មតាដូចដើមវិញ)។

សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានា ដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្ត តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន»។

សូមជំរាបថា សេចក្ដីសម្រេចនេះមានន័យថា រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាត ឲ្យមានការចេញ ចូលរាជធានី-ខេត្ត ដូចធម្មតាឡើងវិញ ប៉ុន្ដែតំបន់ភូមិសាស្ដ្រដែលត្រូវបានបិទខ្ទប់ ពិសេសរាជធានី ភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល គឺនៅអនុវត្តដដែលរហូតមានការសេចក្ដីសម្រេចថ្មីបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *