ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការបដិសេធថា មិនបានឲ្យជំនួយការណាម្នាក់ ទាក់ទងទៅមេបញ្ជាការ កងទ័ព ដើម្បីរកលុយនោះទេ

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ ខភម មេបញ្ជាការកងទ័ពជើងគោក បានប្រកាសថា៖ ឯកឧត្តម មិនបាន ប្រើ ឲ្យជំនួយការណាម្នាក់ ទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ នោះទេ។  ការបដិសេធនេះ បានធ្វើឡើងក្រោយពីមានបុរសម្នាក់ឈ្មោះ (ភាព) បានក្លែងបន្លំថាជាជំនួយការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត  បានខល ទាក់ទងសុំលុយ  មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្ត កំពង់ចាម ដោយប្រើប្រាស់ លេខទូរស័ព្ឌ 067 349 466។

ក្នុងសារ ជាសំឡេងជូន  មេបបញ្ជាការយោធភូមិភាគ មេបញ្ជាការ កងពល និងគ្រប់អង្គភាពទាំងអស់  ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅថ្ងៃនេះ មាន ករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងទៅបណ្តាថ្នាក់ដឹកនាំ បណ្តាអង្គភាពមួយចំនួន ទាំងកងទ័ព ទាំងអាវុធហត្ថ ដោយថា ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អ៊ីចឹង សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយ បញ្ជូន ព័ត៌មានបន្ត ទៅមេបញ្ជាការ កងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬ​កង ខភម ទាំងអស់ បើសិនជាមានអ្នកណាទាក់ទងទៅ  មិនមែនជាជំនួយការ របស់ខ្ញុំនោះទេ។ ខ្ញុំបានឲ្យជំនាញរបស់ប៉ូលិស កំពុងស្រាវជ្រាវនូវមុខសញ្ញានេះហើយ»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *