ព្រះសីហនុៈ ព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ អនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាព ខេត្ត លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានដឹក នាំកម្លាំងចុះសហការជាមួយកម្លាំងបម្រុះ ចូលរួមធ្វើសកម្មភាពការងារបិទខ្ទប់និងការធ្វើដំណើរចេញ-ចូលក្នុងក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤។ ក្នុងបេសកកម្ម នេះកងកម្លាំងតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុបានចែកចេញជា៤គោលដៅ សំរាប់បិទខ្ទប់ជុំវិញក្រុងព្រះសីហនុ ក្នុងនោះ គោលដៅទី១ លើផ្លូវជាតិលេខ៤ ស្ថិតនៅចំណុចផ្លូវបំបែកចូលរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ គោលដៅទី២ វិថីសែនជ័យ(ផ្លូវលេខ៤៩) គោលដៅទី៣ អូត្រេះ ចំណុចស្ពានត្រជាក់ចិត្ត និងគោលដៅទី៤ ស្ពានព្រែកត្រែង ចំណុចព្រំប្រទល់ក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ។
ជាមួយគ្នានេះដែរកងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានចុះសហការ ការពារនៅតាមមណ្ឌលធ្វើចត្តាឡីស័ក នៅក្រុងព្រះសីហនុផងដែរ ៕SPS