ភ្នំពេញៈ នាងខ្ញុំ អោម សុដានី សូមបដិសេធនិងជំរាបជូនសាធារណៈជនមេត្តាជ្រាបថា: ថ្មីៗនេះមាន Account Facebook មួយដែលមានឈ្មោះថា Bora Jin បានបង្ហោះរូបថតនាងខ្ញុំនិងក្រុមការងារ ដោយភ្ជាប់ និងសំណេរថា «អញជុំគ្នាផឹក ចាំមើលពួកអាណាហ៊ានមកចាប់អញ» នាងខ្ញុំនិងក្រុមការងារសូមធ្វើការបដិសេធទាំងស្រុងចំពោះពត៌មានក្លែងក្លែងនេះ ,ការពិតរូបថតនេះ គឺថតយូរមកហើយ តាំងពីកាលចូលរួមកម្មវិធី សិទ្ធនារី០៨ មិនា កំឡុងឆ្នាំ ប្រហែល២០១៥ របស់ក្រសួងការពារជាតិ។ បុគ្គលដែលមានAccount Facebook ឈ្មោះBora Jin បានយករូបថតយូរ ណាស់មកហើយ យកមកបង្ហោះក្នុងចេត្តនាទុច្ចរិត បង្កចលាចលក្នុងសង្គម ក្នុងកំឡុងពេលរីករាល ដាលនៃជំងឺកូវីដ.១៩ ដើម្បីឲសាធារណៈជនមានការយល់ច្រលំចំពោះរូបនាងខ្ញុំនិងក្រុមការងារ ពិសេសក្នុងជូកងយោធពលខេមរភូមិន្ទទាំងមូល។ នាងខ្ញុំនិងក្រុមការងារស្នើសុំឲអាជ្ញាធរមានសមត្ថកិច្ចទាំងអស់មេត្តាស្វែងរកបុគ្គល ដែលមាន Account Facebook ឈ្មោះ Bora Jin យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីស្វែងរកភាពស្អាតស្អំជូន នាងខ្ញុំនិង ក្រុមការងារ ក៏ដូចជាជូនកងយោធពលខេមរភូមិន្ទទាំងមូលផងដែរ៕SPS