ម៉ូតូអូសរឺម៉កដឹកគោគ្មានភ្លើងសញ្ញាបំភ្លឺក្រោយត្រូវម៉ូតូសេ១២៥បុកពីក្រោយរងរបួសធ្ងន់២នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖បុរសម្នាក់បាក់ភ្លៅស្តាំរងរបួសធ្ងន់និងបុរសម្នាក់ទៀតរឺម៉កសង្កត់ពីលើរងរបួសធ្ងន់ធ្ងរខណៈដែលបុកម៉ូតូអូសរឺម៉កមួយគ្រឿងដឹកគោបើកបរដោយគ្មានភ្លើងសញ្ញាបំភ្លឺខាងក្រោយរងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨:៣០ នាទីថ្ងៃ សៅ ១៣ កើត ខែ ពិសាខ ឆ្នាំ ឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១នេះនៅលើផ្លូវជាតិលេខ ០១ Km ១៣៣/១៣៤ ស្ថិតក្នុងភូមិ ព្រៃសម្ភ័រ ឃំុ សំបួរ ស្រុកស្វាយទាប  ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ១HJ ៤៧៤៧  បើកបរដោយឈ្មោះ សូ សារឹម ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចេក  សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងបើកបរក្នុងទិសដៅពីកេីតទៅលិច ពាក់មួកសុវត្តិភាព។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើក៏បុកម៉ូតូអូសរឺម៉កមួយគ្រឿង ម៉ាកសុីរ៉ួស ពាក់ផ្លាកលេខ សៀមរាប ១H ៣២៩៣ជារឺម៉កដឹកគោបើកបរដោយឈ្មោះ សុខ រំុ ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ពោន ឃុំ សង្កែ ស្រុក រំដួល ខេត្ត ស្វាយរៀង មិនមួកសុវត្ថិភាព អ្នកបើកបររងរបួសធ្ងន់ដោយរឺម៉កសង្កត់ពីលើ។

ចំណែកបុរសបើកបរម៉ូតូ សេ១២៥ ឆ្នាំ២០១៩បាក់ភ្លៅស្តាំ រងបួសធ្ងន់ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកសង្គ្រោះនៅមន្ទីពេទ្យ។រីឯមធ្យោបាយទាំងពីរខូចខាតស្រាលយកមករក្សាទុកនៅអធិការស្រុកស្វាយទាបរងចាំដោះស្រាយគ្នានៅពេលក្រោយ។

មូលហេតុ : ដោយសារតែម៉ូតូរឺម៉កគ្មានភ្លើង ។ដោយ សាយ ហ្គន

You might like

Leave a Reply

Your email address will not be published. Required fields are marked *