ខេត្តកំពង់ឆ្នាំង :ផ្សារសាលាលេខ៥ ក្នុង ស្រុកកំពង់ត្រឡាចត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញ បិតទៀតហើយក្រោយរកឃើញអាជីវករលក់មាស៤នាក់មានវិជ្ជមានកូវីដ1សមត្ថកិច្ចចម្រុះស្រុកកំពង់ត្រឡាចបានប្រញ្ញាប់ធ្វើការប្រកាស ជាបន្ទាន់ តាមឧឃោសនស័ព្ទ ស្ដីពីការបិទផ្សារសាលាលេខ 5 ចាប់ពីម៉ោង 6 ព្រឹកថ្ងៃទី 24 ខែមេសា២០២១នេះតទៅ បន្ទាប់ពីរកឃើញអាជីវករលក់មាសចំនួន 4 នាក់នៅក្នុងផ្សារមានកូវីត 19 ។ អភិបាលរងស្រុកកំពង់ត្រឡាច លោក ស៊នសំអាត បានបញ្ជាក់ថាបន្ទាប់ពីរកឃើញគ្រួសារមួយ មានគ្នា 4 នាក់ដែលជាអាជីវករលក់មាសមាស ក្នុងផ្សារ សាលាលេខប្រាំ ស្រុកកំពង់ត្រឡាច កើតមានវិជ្ជមានកូវីដ19 ភ្លាមនោះអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្តបានចំណាត់ការឱ្យមន្ត្រីសាលាស្រុក ចេញការប្រកាសទាំងយប់ ស្ដីពីការបិទផ្សារសាលាលេខ 5 បណ្តោះអាសន្នចាប់ពីម៉ោង 6 ព្រឹកថ្ងៃទី 24 ខែមេសានេះតទៅ ។ លោកអភិបាលរងស្រុកបានបញ្ជាក់អផយដឹងទៀតថា មានគ្រួសារមួយ ជាអាជីវករលក់មាស ក្នុងផ្សារសាលាលេខ 5 បាន ទៅសាកសួរ សុខទុក្ខ ម្ដាយឈឺនៅឯរាជធានីភ្នំពេញ ក្នុងអំឡុងពេលមុនចូលឆ្នាំខ្មែរ ។ នៅរសៀលថ្ងៃទី 23 ខែមេសា ឆ្នាំ2021 ក៏បានរកឃើញមានវិជ្ជមាន កូ19 ភ្លាមៗនោះ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំងក៏បានដាក់បញ្ជាឲ្យបិទផ្សាសាលាលេខ៥ ជាបន្ទាន់ដើម្បីខ្លាចរាលដាលជម្ងឺដ៍កាចសាហាវនេះផងដែរ ។ អភិបាលរងស្រុកបានអោយដឹងទៀតថាក្នុងនាមលោកជាអាជ្ញាធរស្រុកពិតជាមានការព្រួយបារម្ភជាខ្លាំងព្រោះមិនដឹងថាមានអ្នកពាក់ព័ន្ធ ជាមួយអាជីវករទាំង 4 នាក់នោះ ប៉ុន្មាននាក់ទេ ក្នុងរយៈពេលចាប់ ពីអំឡុងមុនចូលឆ្នាំរហូតមកដល់ពេលនេះ ដោយហេតុនេះហើយ លោកក៏សូមអំពាវនាវឲ្យ អ្នកពាក់ព័ន្ធជាមួយ អាជីវករលក់មាសទាំង៤នាក់ សូមស្ម័គ្រចិត្តទៅយកសំណាកដើម្បី ពិនិត្យរកមេរោគជាបន្ទាន់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគ covid-19។
អភិបាលរងស្រុកកំពង់ត្រឡាចបានធ្វើការអំពាវនាវដលើបងប្អូនប្រជាពលរដ្ឋដែលមានជាប់ពាក់ពន្ធនិងអាជីវកលក់មាសសូមអញ្ជើញរួសរាន់មកយកសំណាកនៅមន្ទីពេទ្យស្រុកកំពង់ត្រឡាចបន្ទាន់ដើម្បីរកមេរោគកូវិដ១៩ ។គួរំលឹកផងដែរថា នៅក្នុងអំឡុងពេលផ្ទុះមេរោគកូវីត19 ក្នុងខេត្តកំពង់ឆ្នាំងមានការ បិទផ្សារជាបន្តបន្ទាប់ ក្នុងនោះមានផ្សារពង្រ ក្នុងស្រុករលាប្អៀរ បច្ចុប្បន្នបានបើក ឲ្យដំណើរការលក់ ដូរវិញហើយ.ផ្សារព្រៃខ្មែរស្រុករលាប្អៀរ កំពុងតែបិទការលក់ដូរនៅឡើយ.និងចុងក្រោយ គឺផ្សារ សាលាលេខ 5 ក្នុងស្រុកកំពង់ត្រឡាច ៕ អ្នកស្រីសានផល្លា