ពលរដ្ឋ៧២គ្រួសារ រងគ្រោះដោយបាតុភូតធម្មជាតិ ទទួល បាន អំណោយពី សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

កំពង់ចាម :  ប្រជាពលរដ្ឋ រងគ្រោះ ដោយ ខ្យល់ កន្ត្រាក់  បណ្តាល ឲ្យ ខូចខាត ផ្ទះ សំបែង  ចំនួន ៧២គ្រួសារ  នៅ ក្នុង ឃុំ ស្រក  ស្រុកកំពង់សៀម  ទទួលបានអំណោយ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  ប្រធាន កាកបាទក្រហម កម្ពុជា  ពិធី ចែក អំណោយ នេះ បាន ធ្វេី ឡើង នាព្រឹក ថ្ងៃ ទី ២៤  ខែមេសា  ឆ្នាំ ២០២១  ក្រោម វត្តមាន ឯកឧត្ដម  វេង  សាខុន  រដ្ឋមន្ត្រី ក្រសួង កសិកម្ម  រុក្ខាប្រមាញ់  និង នេសាទ  និង ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  រួមនឹង  មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប  ។ បន្ទាប់ ពី ពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុកពី សំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  ប្រធាន កាកបាទក្រហម កម្ពុជា  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្ត កំពង់ចាម  បាន ចូលរួម សោកស្ដាយ ចំពោះ ការ ខូចខាត ផ្ទះ សំបែង របស់ បងប្អូន ប្រជាពលរដ្ឋ  ដែល បង្ក ឡើង  ដោយ កត្តា គ្រោះ ធម្មជាតិ នេះ  ។ ឆ្លៀត ក្នុងឱកាសនោះ  ឯកឧត្តម  អ៊ុន  ចាន់ដា  បាន ធ្វើ ការ ផ្តាំផ្ញេី ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ បង្កេីន ការ ប្រុងប្រយ័ត្ន  នៅ ពេល មាន  ភ្លៀង ខ្យល់ ផ្គរ រន្ទះ  ព្រោះ មាន ហានិភ័យ ខ្ពស់ ដែល អាច បង្ក គ្រោះថ្នាក់ បាន គ្រប់ ពេល  ជាពិសេស កូនចៅ តូចៗ  កុំ ឲ្យ ចេញ ក្រៅផ្ទះ  ឬ នៅ ទីវាល  ។ ជាមួយគ្នា នោះ  ឯកឧត្តម អភិបាលខេត្ត  ក៏ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ  ត្រូវ អនុវត្ត តាម វិធានការ  ៣ការពារ  ៣កុំ  និង២ចូលរួម  របស់ សម្តេច អគ្គមហាសេនាបតី តេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  និង ក្រសួង សុខាភិបាល  ។ ឯកឧត្តម  វេង  សាខុន  រដ្ឋមន្ត្រី ក្រសួង កសិកម្ម  រុក្ខាប្រមាញ់  និង នេសាទ  បាន វាយតម្លៃ ខ្ពស់  និង កោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ អាជ្ញាធរ ខេត្តកំពង់ចាម  ដែល បាន ធ្វើ ការ អភិវឌ្ឍន៍ មូលដ្ឋាន ឲ្យ មាន ការ រីកចម្រើន ជា បន្តបន្ទាប់   និង បម្រើ ប្រជាពលរដ្ឋ យ៉ាង រស់រវើក  និង ទាន់ ពេលវេលា  ដូច ក្នុង ឱកាស នេះ  ។ ជាមួយគ្នា នោះ  ឯកឧត្តម រដ្ឋមន្ត្រី  ក៏ បាន ផ្តាំផ្ញេី ដល់ បងប្អូន ប្រជាពលរដ្ឋ  ឲ្យ យក ថវិកា ដែល ទទួល បាន ក្នុង ការ ឧបត្តម្ភ នេះ  ទៅ ទិញ សម្ភារ កសាង លំនៅឋាន ឡើង វិញ  ហើយ បន្ត មុខរបរ បង្កបង្កើនផល ឡើង វិញ  ផងដែរ  ។ គួរ បញ្ជាក់ ថា  អំណោយមនុស្សធម៌ របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត  ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៧០គ្រួសារ ដោយ  មាន អង្ករ  មី  ទឹក ត្រី  ស៊ីអ៊ីវ  ត្រីខ  មុង  ភួយ  សារុង  ក្រមា  អាវ  និង ថវិកា មួយ ចំនួន  តាម ទំហំ នៃ ការ ខូចខាត  ដែល មាន កំរិត ធ្ងន់  និង ស្រាល   ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *