ឃាត់បុរសម្នាក់ផឹកស្រាស្រវឹងប្រុងវ៉ៃមេភូមិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដែលបានល្មើសនឹងបម្រាម ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិ នៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ស៊ូ ម៉េងសែអាយុ៣០ឆ្នាំ ដែលបានល្មើសនឹងបម្រាមនូវសេចក្តីសម្រេច សេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកណ្តាល ដោយបានចេញទៅផឹកស្រាស្រវឹង និងបានរកវាយមេភូមិ ខណៈលោកមេភូមិចុះទៅហាមប្រាម នៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។បច្ចុប្បន្នបុរសរូបនេះ ត្រូវបានកម្លាំងប៉ូលិសបញ្ជូន ទៅអធិការដ្ឋាន ប៉ូលិស ក្រុងតាខ្មៅកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *