អជ្ញាធរខេត្តខេត្តប៉ៃលិន ផ្តល់ជំនួយស្បៀងដល់ប្រជាពលរដ្ឋខ្វះខាតនៅឃុំស្ទឹងត្រង់

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ជាតំណាង ឱ្យលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភអង្ករ និងមី ជូនប្រជាពលរដ្ឋខ្វះខាត ស្បៀងចំនួន១៧គ្រួសារ នៅភូមិភ្នំក្រិញ ភូមិអូរគន្ធាងវ៉ា និងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៍មានបានឱ្យដឹងថា ៖ តាមរយៈឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និង ជាប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ បាននាំយកមកនូវស្បៀងអាហារជូនដល់ ប្រជាពលរដ្ឋខ្វះខាតទាំងនោះតែម្តង ។

ចំណែកប្រជាពលរដ្ឋ ដែលបានមកទទួលនូវស្បៀងអាហារខាងលើ មានការសប្បាយរីករាយយ៉ាង ខ្លាំង ហើយក៏សូមថ្លែងអំណរគុណដល់លោកជំទាវអភិបាលខេត្ត ដែលតែងតែគិតគូរ យកចិត្ត ទុកដាក់ចំពោះពួកគាត់់ ដែលកំពុងទទួលរងនូវផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ហើយពួកគាត់ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេសលោកជំទាវ បាន ស្រីមុំអភិបាលខេត្តប៉ៃលិន ដែលបានខិតខំប្រឹងប្រែងគិតគូរដល់សុខទុក្ខរបស់ពួកគាត់ ៕ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *