ស្វាយរៀងយើងប៉ុន្មានថ្ងៃនេះស្ងប់ស្ងាត់ករណីអ្នកឆ្លងថ្មី ប៉ុន្តែថ្ងៃនេះគឺមានអ្នកស្លាប់ដល់ទៅ២នាក់ គួរអោយរន្ធត់ចិត្តណាស់និងសោកស្តាយដោយបានទទួលព័ត៌មានអំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ចំនួន ០២នាក់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសារដោយ សារ ជំងឺកូវីដ-១៩។សូមបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ ដោយគោរពឱ្យបានខ្ជាប់ខ្ជួនវិធានការសុខាភិបាល ជាពិសេស អនុវត្ត #៣កុំ និង #៣ការពារ ។ដោយ មិន ភក្ដី