ដកសក្តិផ្កាយ ២យោធាម្នាក់ ក្រោយរត់ពន្ធមនុស្សក្នុងសម័យកូវីដ

ភ្នំពេញ : លោកផ្កាយ២ ស៊ុពៅ ពេលនេះត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដកសក្តិនិងបញ្ចប់មុខតំណែង បន្ទាប់ពីលោកផ្កាយ២យោធារូបនេះ បានរត់ពន្ធមនុស្សបម្រុងឆ្លងខេត្តមករាជធានី ។

យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខានៅថ្ងៃទី២៣មេសា២០២១ ថា លោក ឧត្តមសេនីយ៍ទោ ស៊ុ ពៅ អត្តលេខ ០២៣៦៣២ ត្រូវបានដកហូតឋានន្តរសក្តិ ជានាយទាហ៊ាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ។

សូមបញ្ជាក់ថា លោកផ្កាយ២ ស៊ុ ពៅ អនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ និងបក្ខពួកចំនួន៦នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅតុលាការនៅខេត្តស្វាយរៀង គ្រាដែលជនសង្ស័យរត់ពន្ធមនុស្សពីតំបន់មួយទៅតំបន់មួយពោលដឹកជនជាតិចិនពីខេត្តស្វាយរៀង បម្រុងមកភ្នំពេញ ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលខណ:កំពុងទប់ស្កាត់ជំងឺកូវីដ១៩ ។

បើតាមរបារណ៍ប៉ូលិសថា ការឃាត់ខ្លួនឧត្តមសេនីយ៍ទោម្នាក់នេះ និងបក្ខពួក បានធ្វើឡើងនៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលបំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញ ទៅខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុសមត្ថកិច្ចដើរល្បាតបានប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿង នៅខាងមុខសណ្ឋាគារ TTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនឡើងចូលក្នុងរថយន្ត ក៏ឃាត់សាកសួរទើបបែកធ្លាយរឿងរត់ពន្ធដឹកជនជាតិចិន មកពីរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបង្ហើបបន្ថែមថា ជនសង្ស័យឈ្មោះ ស៊ុ ពៅ ប្រើប្រាស់រថយន្តម៉ាក LEXUS 570 KURO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BL-8896 ចំណែកមេខ្យល់ឈ្មោះ ស៊ូ សុភា បើកបររថយន្តម៉ាកតូយ៉ូតា ហាយហ្រីតពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N-4801 និង៤នាក់ទៀត២នាក់ ប្រើរថយន្តស៉ីរ៉ែន ស្លាកលេខខេមរភូមិន្ទ2-9170 និង២នាក់ទៀត ប្រើរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2BK-0821។

You might like

Leave a Reply

Your email address will not be published. Required fields are marked *