សមត្ថកិច្ច ខេត្តកំពង់ចាម ឃាត់ខ្លួន ជនជាតិ ចិន ៥ នាក់ ដែល ធ្វើដំណើរ មកពី រាជធានី ភ្នំពេញ

កំពង់ចាម : សមត្ថកិច្ច ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ធ្វើការ ឃាត់ខ្លួនជនជាតិ ចិន ចំនួន ៥ នាក់ បន្ទាប់ ពី ធ្វើដំណើរ មកពី រាជធានី ភ្នំពេញ តាមរយៈ រថយន្ត តាក់ស៊ី ក្នុង គោលបំណង មកលេង មិត្ត ភ័ក្រ។
សមត្ថកិច្ច ស្រុកព្រៃឈរ បានឲ្យដឹងថា នៅ វេលា ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញផែនការងារ អន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ បានធ្វើការឃាត់ខ្លួន ជនជាតិចិន ចំនួន៥នាក់ ( មិនមាន លិខិតឆ្លងដែន ) ដែលមានឈ្មោះ ដូចខាងក្រោម
1. ឈ្មោះ PANG SHENG WEN ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-12-1988 ( ចូលមក ប្រទេស កម្ពុជា ក្នុង ខែ 3 ឆ្នាំ 2018)
2. ឈ្មោះ GONG HAN RUI ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 28-07-1995
3. ឈ្មោះ PENG CHAO ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 8-9-1995
4. ឈ្មោះ YONG SHEAG FOOG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 15-12-1995
5. ឈ្មោះ WANG DANG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-07-1997។
សមត្ថកិច្ច បាន បញ្ជាក់ ថា អ្នកទាំង៥នាក់ ខាងលើនេះ បានធ្វើដំណើរ មកពីរាជធានី ភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ( មិន ស្គាល់ ស្លាក លេខ និង ពណ៌ រថយន្ត ) ដែលរថយន្តនោះ មិត្តភក្កិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម ( មិន ស្គាល់ឈ្មោះ ) ជាអ្នករៀបចំឲ្យធ្វើដំណើរ ចេញពីភ្នំពេញ កាលពី ព្រឹក ថ្ងៃ២៣ ខែមេសា នេះ ហើយមកដល់ចុះនៅចំណុចស្តុប ផ្សារព្រៃទទឹង នៅវេលាម៉ោង ៩ ព្រឹក និងដើររកទិញ ចំណីហូប បន្ទាប់មក ក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកគេទាំង ៥នាក់ ខាងលើ បានមកសម្រាកនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង តែម្ដង។ គោលបំណង ដើម្បី មកលេង មិត្តភក្ដិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម។
សូម បញ្ជាក់ ផង ដែរ កងកម្លាំង នគរបាល នៃ ស្នងការ នគរបាល ខេត្តកំពង់ចាម នឹង ធ្វើ ការ ស្រាវជ្រាវ រក រថយន្ត ដែល បាន ដឹក ជនជាតិ ទាំង ៥ នាក់ នោះ មក ដល់ទី នេះ ហើ យ ធ្វើ ការ អនុវត្តន៍ តាម នីតិ វិធី ច្បាប់ ខណៈ អាជ្ញាធរ កំពុង ធ្វើ ការទប់ស្កាត់ ការពារ ការ ឆ្លង រីក រាលដាល ជំងឺ កូ វីដ ១៩ ជាប្រចាំ ។
បន្ទាប់ ពី ធ្វើការ ឃាត់ខ្លួន សួរនាំ រួច អាជ្ញាធរ ស្រុក សហការ ជាមួយ ក្រុមគ្រូពេទ្យ បាន ធ្វើ តេស្ត ពិនិត្យ ដោយ លទ្ធផល អវិជ្ជមានកូវីដ-១៩ ហើយ បញ្ជូន ជនជាតិ ចិន ទាំង ៥ នាក់ នោះ ទៅ ធ្វើ ច ត្តា ឡី ស័ក នៅ គរុកោសល្យ ភូមិភាគ ខេត្តកំពង់ចាម ដើម្បី អនុវត្ត វិធានការ សុខាភិបាល បន្ត ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *