ខេត្តកំពង់ឆ្នាំង:បុរសម្នាក់បានស្លាប់នៅក្នុងរណ្ដៅបូមខ្សាច់គ្រាដែលចុះទៅដាក់ទុយោកកាយបូមយក មកខាងលើហើយត្រូវដីបាកសង្កត់ពីលើ ។
ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង០០ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១នៅចំណុចរណ្ដៅបូមខ្សាច់មួយកន្លែងស្ថិតក្នុងភូមិល្វាឃុំស្វាយរំពាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។
អធិការនគបាលស្រុកកំពង់លែងបានអោយដឹងនៅរសៀលថ្ងៃទី២៣មឹសា២០២១នេះថារងគ្រោះខាងលើឈ្មោះ មុត គន្ធា ភេទ ប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ ច្រេស ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅមុនពេលកើតហេតុជនរងគ្រោះបានចុះទៅក្នុងរណ្តៅដើម្បីបូមខ្សាច់ ពេលដែលកំពុងតែបូមខ្សាច់ស្រាប់តែដីនៅខាងលើបាក់សង្កត់បណ្ដាលឲ្យស្លាប់តែម្ដង ។
សមត្ថកិច្ចបានអោយដឹងទៀតថាក្រោយពេលកើតហេតុភ្លាមៗអ្នកដែលនៅកន្លែងនោះបាននាំគ្នាចុះទៅកកាយបូមយកជនរងគ្រោះមកខាងលើដើម្បីធ្វើការសង្គ្រោះបន្ទាន់តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រោះសារនាំយកមកធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕ អ្នកស្រីសានផល្លា