ក្រុងព្រះសីហនុ ត្រូវបានបិទខ្ទប់១៤ថ្ងៃ ខណ:ជំងឺកូវីដ១៩ កំពុងរីករាលដាល

ព្រះសីហនុ : ខេត្តព្រះសីហនុជាខេត្តមួយនៃភាគបស្ចឹមប្រទេសដែលមានភ្ញៀវ ទេសចរណ៍ច្រើន ជាងគេទៅលេងនិងទស្សនាក្នុងមួយឆ្នាំៗដែលមើលទៅហាក់បីដូចជាសប្បាយពន់ពេកដោយសារតែខេត្តមួយនេះមានផ្ទៃសមុទ្រដ៍ស្រស់ស្អាតបំផុត ប៉ុន្តែពេលនេះសភាពការណ៍ហាក់ប្រែប្រួលបន្តិច ដោយសារតែពិភពលោកបាននិងកំពុងជួបវិបិត្តិជំងឺកូវីដ១៩ ក្នុងនោះក៍មានកម្ពុជាផងដែរ ។

ក្នុងចំណោមភូមិ ឃុំ ស្រុក ក្រុង ជាច្រើននៅក្នុងខេត្តព្រះសីហនុ ពេលនេះក្រុងព្រះសីហនុ ជាបេះដូងរបស់ខេត្ត ត្រូបានបិទខ្ទប់១៤ថ្ងៃ បន្ទាប់ពីក្រុងមួយនេះមានពលរដ្ឋឆ្លងជំងឺកូវីដ១៩ ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចុះហត្ថលេខាលើលិខិតមួយ កាលពីថ្ងៃទី២២មេសា ម្សិលមិញថា ក្រុងព្រះសីហនុត្រូវបានបិទខ្ទប់១៤ថ្ងៃ គិតចាប់តាំងម៉ោងសូន្យ ថ្ងៃទី២៣មេសា ដល់ថ្ងៃទី៦ឧសភា ២០២១ ដោយមូលហេតុ មានអ្នកឆ្លងរាលដាលជំងឺកូវីដ១៩ ។ លើសពីនេះអាជា្ញធរមានសមត្ថកិច្ចនិងមានវិធានការក្ដៅចំពោះជនណាដែលបំពានបំរាមឬបង្ករបញ្ហាពាក់ព័ន្ធនិងកូវីដ១៩ ៕SPS

You might like

Leave a Reply

Your email address will not be published. Required fields are marked *