កម្លាំងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារត្រៀមអន្ដរាគមន៍ក្នុងវិធានការគ្រប់គ្រងការពារទប់ស្កាត់នៃការីករាលដាលអំពីបញ្ហាជំងឺកូវីដ-១៩ក្នុងដែនរបស់ខ្លួនគ្រប់គ្រង

ព្រះវិហារ៖ក្រោមការដឹកនាំបញ្ជារផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុ ម៉ាណែត មេបញ្ជាការកងទ័ព ជើងគោក ឯកឧត្តម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ រងកង ទ័ពជើងគោគ និងជាមេបញ្ជាការ យោធភូមិភាគ ទី៤ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។

នារសៀលថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០២១ កងកម្លាំងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រកាសអាសន្នប្រមូលកម្លាំងប្រជុំជូដើម្បីត្រៀមអន្ដរាគមន៍ក្នុងវិធានការគ្រប់គ្រងការពារទប់ស្កាត់នៃការីករាលដាល ជំងឺកូវីដ-១៩ក្នុងភូមិសាស្រ្តខេត្តព្រះវិហារដែលប្រឈមនិងកើតមាន។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ចន្ទ័ សុភ័ក្រ្ដា មេបញ្ជារការ តំបន់ប្រតិបត្ដិការសឹករង ខេត្តព្រះវិហារ បានអញ្ជើញដឹកនាំប្រកាសអាសន្នប្រជុំជួរទ័ពនៅទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ ដើម្បី ត្រួតពិនិត្យស្ដីអំពីមធ្យោបាយនឹងកម្លាំងត្រៀមអន្ដរាគមន៍ក្នុងវិធានការគ្រប់គ្រងការពារទប់ស្កាត់នៃការីករាលដាល ជំងឺកូវីដ-១៩នាពេលបច្ចុប្បន្នកំពុងតែរីករាលដាលក្នុងសហគមន៍២០កុម្ភៈ។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ មេបញ្ជាការបានក្រើនរំលឹកនិងណែនាំ ដល់នាយ និងពលទាហានចំណុះ ទីបញ្ជាការទាំងអស់ត្រូវមានស្មារតីខ្ពស់ត្រៀមកម្លាំង២៤ម៉ោង លើ២៤ម៉ោងសម្រប់អន្ដរាគមន៍ក្នុង វិធានការគ្រប់គ្រងការពារទប់ស្កាត់នៃការីករាលដាល ជំងឺកូវីដ-១៩ក្នុងភូមិសាស្រ្តដែលខ្លួនទទួល ខុសត្រូវ ហើយក៍មានការណែនាំយ៉ាងម៉ឺងម៉ាត់ដល់នាយ និងពលទាហានទាំងអស់ធ្វើយ៉ាងណា ត្រូវតែអនុវត្តតាម ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ក៍ដូចការណែនាំរបស់ ក្រសួងសុខាភិបាល ជៀសឲ្យផុតនៅជម្ងឺដ៍កាចសាហាវនេះ ទោះបីយើងបានទទួលការចាក់វ៉ាក់ សាំងការពារ២ដងរួចមកហើយក្ដីនឹងត្រៀមលក្ខណៈជួយអន្ដរាគមន៍ដោះស្រាយរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ដព្រះវិហារយើងទាំងមូលផងដែរ៕ដោយ សេង ពិសិដ្ឋ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *