ព្រះវិហារ៖នៅព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២១ម្សិលមិញនេះ ក្រុមការងារបញ្ញវន្តក្មេងវត្ត អនុសាខាស្រុកជាំក្សាន្ត ដឹកនាំដោយឯកឧត្តម ជូ តុងអាន ទីប្រឹក្សាសាខា សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ រួមជាមួយលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានដឹកនាំសមាជិកសមាគមក្មេងវត្ត ស្រុកជាំក្សាន្ត នាំយកនូវគ្រឿងឧបភោគបរិភោគនិងតេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្ត កែវសិក្ខាគីរីស្វារៈ ស្ថិតនៅលើភ្នំប្រាសាទព្រះវិហារ ក្នុងភូមិសាស្ត្រឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរឯកឧត្តម ជូ តុងអាន ទីប្រឹក្សា សាខា សមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ បានមានប្រសាសន៍ ថា ក្នុងពេលនេះប្រទេសយើងកំពុងតែជួបជាមួយនិងវិបត្តជំងឺឆ្លង ដ៏កាចសាហាវគឺជំងឺកូវីដ១៩ ទើបធ្វើអោយមិនមានភ្ញៀវទេសចរណ៍មកកំសាន្តនៅតំបន់ប្រសាទ ព្រះវិហារនេះ ដោយឃើញពីផលលំបាក់នូវកង្វះខាតចង្ហាន់ទើប សាខា សមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្ត នាំយកនូវគ្រឿងឧបភោគបរិភោគនិងតេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្ត កែវសិក្ខាគីរីស្វារៈនេះដើម្បីជួយសម្រួលដល់ការលំបាកបានមួយគ្រា។
គួរបញ្ជាក់ផងដែរថា គ្រឿងឧបភោគបរិភោគនិងតេយ្យវត្ថុដែលនាំយកមកប្រគេនព្រះសង្ឃនៅ ពេលនេះរួមមាន អង្ករ មី ត្រីខ រួមនិង ថវិការមួយចំនួនទៀតផងដែរ៕អត្ថបទដោយ សេង ពិសិដ្ឋ