ខេត្តកំពង់ឆ្នាំងៈអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងនិងអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពនាំយកអំណោយ ចុះសាកសួរសុខទុក្ខ អ្នកដែលធ្វើចត្តាឡីស័កនៅ មណ្ឌលស្រុករលាប្អៀរទាំងអស់ សូមអនុវត្តឲ្យបាន៣កុំ៣ការពារតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីចៀសវាងការឆ្លងជម្ងឺកូវីត19 ។ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងលោកជំទាវ កែចន្ទ័មុនី បានមានប្រសាសន៍ បែបនេះនៅ ក្នុងឱកាសនាំយកអំណោយ ចុះទៅសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យហ៊ុនសែនរលាប្អៀរ នៅព្រឹកថ្ងៃទី 22 ខែមេសាឆ្នាំ 2021 ។ អ្នកតំណាងរាស្ត្រមណ្ឌល់កំពង់ឆ្នាំងបានបន្ត ថា យើងទាំងអស់គ្នាបានដឹងស្រាប់ បច្ចុប្បន្នប្រមុខ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័ននានា បានរួមគ្នាប្រឹងប្រែងធ្វើការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ19 ដែលកំពុងតែផ្ទុះឡើងយ៉ាងច្រើន នៅក្នុងតំបន់នានា ក្នុងប្រទេសកម្ពុជា រហូតដល់ រាជរដ្ឋាភិបាលសម្រេចបិទខ្ទប់តំបន់ខ្លះ ដោយមិន អនុញ្ញាតិ ឲ្យ ធ្វើចរាចរណ៍ចេញចូល ពីខេត្តមួយ ទៅខេត្តមួយនោះឡើយ ។ ដោយឡែកបងប្អូនដែលនៅទីនេះកំពុង តែធ្វើចត្តាលីស័ក រយៈពេល 14 ថ្ងៃដោយមិន អនុញ្ញាតឱ្យបងប្អូនចេញទៅណាឡើយ ។ ក្នុងរយ:ពេលនេះផងដែរ បងប្អូនត្រូវអនុវត្ត តាមការណែនាំ របស់រាជរដ្ឋាភិបាលឱ្យបាន ដោយត្រូវអនុវត្ត ៣កុំ .នឹង៣ការពារ ជា ពិសេសសូម កុំមានចេតនា រត់ចេញពីមណ្ឌលចត្តាឡី ស័ក ប្រសិនបើបងប្អូននៅតែ មានះ ពេលចាប់បាន គេនឹងឱ្យបងប្អូនធ្វើ ចត្តាឡីស័ក ជាថ្មី បន្ទាប់មកគេនឹងអនុវត្តវិន័យទៅតាមផ្លូវច្បាប់។ ហើយនៅទីនេះដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធ បងប្អូនរស់នៅមានទឹក មានភ្លើង មានអាហារ៣ពេល ។ជាក់ស្ដែង អាហារពេលព្រឹកនេះ គឺ គុយទាវយ៉ាងឆ្ងាញ់ ដែលបងប្អូន ទើបតែពិសារមុននេះបន្តិច ។ រយ:ពេល14 ថ្ងៃមិនយូរពេកទេ បើបងប្អូនអនុវត្តបាន ប្រៀបបាននឹងការចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ផងដែរ ។ នៅក្នុងឱកាសនោះដែរ លោកស្រី គ្រី សារ៉ន អនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព និងជាប្រធានសម្ព័ន្ធ ប្រជាជនស្រឡាញ់ សន្តិភាពសាខា ខេត្តកំពង់ឆ្នាំងក៏បានមានប្រសាសន៍ថា ក្នុងនាមសម្ព័ន្ធប្រជាជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ខ្ញុំសូមនាំយកអំណោយផ្ដល់ជូន បងប្អូនដែលកំពុងតែធ្វើចត្តាឡឺស័កនៅទីនេះជាង 100 នាក់ ដោយក្នុងនោះមាន ទឹកសុទ្ធ 100 យួ ទឹកសុទ្ធវីតាល់ 10 កេះ ក្រម៉ា50 និងថវិកា 50ម៉ឺនរៀល ថ្វីបើ អំណោយបន្តិចបន្តួច ក៏បានរួមចំណែកជាមួយនឹងអាជ្ញាធរខេត្តក៏ដូចជាសម្រាលទុក្ខលំបាកបងប្អូនដែលកំពុងតែ ធ្វើចត្តាឡីស័កនៅមណ្ឌលនេះផងដែរ ។នៅក្នុងឱកាសនោះដែរលោក សេង វិចិត្រអភិបាលរង ស្រុករលាប្អៀរក៏បានរាយការណ៍ ពីដំណើរការមណ្ឌលចត្តាឡីស័ក នៅទីនេះ ថា ចំនួនអ្នកធ្វើចត្តាឡីស័ក គិតត្រឹមថ្ងៃទី 22 ខែមេសានេះមានចំនួន 140 នាក់ (ស្រី 37នាក់) ។ ក្នុងមួយថ្ងៃពួកគាត់ពិសារអាហារ 3 ពេល គឺព្រឹក ថ្ងៃត្រង់ និងល្ងាច ។ ម្ហូប ដែល កម្មង់ ជូនពួកគាត់ ពិសារ មានសម្លទឹក សម្លគោក និងពេលព្រឹក មានគុយទាវនំបញ្ចុក ឆ្លាស់គ្នាទៅតាមថ្ងៃ នីមួយៗ ចំពោះអ្នកដែលកំពុងធ្វើចត្តាឡឺស័កទៅនៅទីនេះមានពលករមកពីប្រទេសថៃ.និងកម្មករកម្មារិនីការិនី ដែលលួច រត់ឆ្លងពីតំបន់មួយមកតំមួយមិនស្ដាប់ ការណែនាំរបស់រាជរដ្ឋាភិបាល ៕ អ្នកស្រីសានផល្លា