បាត់ដំបងៈ នៅរសៀលម៉ោង ១ : ៤៥ នាទី ថ្ងៃ ទី២១-មេសា-ឆ្នាំ២០២១ នៅភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំង អ ហខេត្ត បានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពីបទ ប្រើប្រាស់ដោយខុសច្បាប់ នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំ ឯកសណ្ឋានជាសាធារណៈ។១-មានឈ្មោះ រស់ វណ្ណៈ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខ មិនពិតប្រាកដ រស់នៅភូមិ តាងួន សង្កាត់ ការកាប ខ័ណ្ឌ ពោធិ៍សែនជ័យ ក្រុង ភ្នំពេញ ( ប្រើប្រាស់ឯកសណ្ឋានយោធា ) ។២-ឈ្មោះ រៃ វណ្ណសី ភេទ ប្រុស អាយុ ៤០ ឆ្នាំ មុខរបរ បើកបររថយន្ត ទីលំនៅភូមិ វាល សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ១-អាវត្រីអ៉ី ( កាងារដៃខ្លី ) ចំនួន ០១២សក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០១ គូរ៣-សក្តិកអាវថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០១ គូរ៤-ផ្លាកឈ្មោះមានអក្សរ ឧ . រស់ វណ្ណៈ ចំនួន ០១៥-គ្រឿងឥស្សរយយស (មេដាយ) ចំនួន ០១ ផ្ទាំង៦-ស្លាកសញ្ញាដែកក្រសួងការពាជាតិ ចំនួន ០១៧-បណ្តោងដែក ហនុមាន ចំនួន ០១៨-ស្បែកជើងកវែង ចំនួន ០១ គូរ៩-ខ្សែសាន់ណារ៉ុង ចំនួន ០១១០-មួកប៉ារ៉េ ពណ៌ខ្មៅ ចំនួន ០១ ១១-មួកថ្នាក់ឧត្តមសេនីយ៍ ចំនួន ០១១២-ព្រះរាជក្រឹត្សត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯក ក្លែងក្លាយ ចំនួន ០១ សន្លឹក ១៣-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ១៤-រថយន្ត ០១ គ្រឿង
បច្ចុប្បន្ន :ជនសង្ស័យទាំងព២នាក់និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យ.ជំនាញ ដើម្បីកសាង សំណុំរឿងបញ្ចូនទៅតុលាការយោធា ចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕