ព្រះវិហារ៖អគ្គីភ័យមួយបានកើតឡើងបង្ករអោយមានការភ្ញាក់ផ្អើលទាំងព្រឹក នៅវេលាម៉ោងប្រ មាណ៦:៣០នាទីព្រឺកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះដោយសារតែបុរសម្នាក់មានសតិមិនគ្រប់បាន ទិញសាំងយកមកដុតផ្ទះខ្លួនឯងរហូតដល់ខូចខាតក្មានសល់ស្ថិតនៅភូមស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ភ្លាមៗនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក៏បានចុះទៅផ្ទាល់ហើយក៏បានបញ្ជារដល់កម្លាំងដែលពាក់ព័ន្ធទាំងអស់ចេញអន្តរាគមន៍ជាបន្ទាន់ តែដោយសារតែភ្លើងឆេះខ្លាំងពេក មិនអាចគ្រប់គ្រងបានបណ្តាលអោយឆេះអស់ទាំងស្រុងតែម្តង ប៉ុណ្ណតែទោះជាយ៉ាំងណាក៏ដោយ កម្លាំងពន្លត់អគ្គីភ័យក៏បានធ្វើការបាញ់ទឹកស្ទាក់មិនអោយឆេះរាលដល់ដល់ផ្ទះរបស់បងប្អូនប្រជាពល រដ្ឋដទៃទៀតដែរ។
គួរបញ្ជាក់ផងដែរថា នៅពេលឆេះភ្លាមនេះដែរបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានព្យាយាម នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយពន្លត់ ហើយភ្លើងក៏បានថមថយទៅវិញដែរ ស្រាប់តែបុរស ដែលមានសតិមិនគ្រប់ខាងលើព្យាយាមយកមុងភួយខោអាវនៅក្នុងផ្ទះយកមកដុតបន្ថែមទៀត ទើបធ្វើអោយភ្លើងឆេះខ្លាំងរហូតដល់គ្រប់គ្រងលែងបានតែម្តង។ហើយអគ្គីភ័យនេះក៏មិនបានធ្វើអោយ អ្នកណាម្នាក់រងរបួសរឺគ្រោះថ្នាក់ឡើយឡើយចំណែកឯបុរសដែលជាជនសង្ស័យដុតផ្ទះខ្លួនឯងនេះក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុក្រោយមកត្រូវបានសម្ថកិច្ចធ្វើការឃាត់ខ្លួនបានផងដែរ៕