ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈ កម្មាធិការដោះស្រាយបាតុកម្ម កូដកម្ម គ្រប់មុខសញ្ញា ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ចូលរួមសម្រប សម្រួលបញ្ហាកូដកម្មនៅរោងចក្រ ម៉ាស្ទ័រ ប្លេកស្មីត មេថល ប្រូដាក់ ឯ.ក ផលិតសម្ភារៈតុក្កតា ស្ថិតនៅក្នុងតំបន់សាន់តុងសាន់សែល រវាងតំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុន ។
ឯកឧត្ដមបានពាំនាំនូវផ្ដាំផ្ញើនូវការពីសំណាកឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមកជូន ដល់តំណាងក្រុមហ៊ុន និងតំណាងកម្មករនិយោជិត នឹងបានណែនាំដល់ភាគីទាំងចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង និងអនុវត្តតាម អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ។ ការប្រមូលផ្ដុំតវ៉ាទាមទារលក្ខខណ្ឌការងារ របស់កម្មករនៅខាងមុខរោងចក្រ ដោយរូបភាព អហឹង្សា និងបានស្នើរសុំ ចំនួន ២ចំណុច គណៈកម្មាធិការបានដោះស្រាយផ្សះផ្សារភាគីទាំង២ តាមការសំណូម ជាលទ្ធផល ដំណើរការផ្សះផ្សារដល់ម៉ោង១២:០០នាទី គ្រប់សំណូមពរភាគីទាំង២ បានព្រមព្រៀងគ្នា ហើយកម្មករកម្មកានីសន្យាចូលធ្វើការវិញផងដែរ ។ដោយ មិន ភក្ដី