ស្នងការរដ្ឋាននគរបាលខេត្តកណ្តាលផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជំងឺកូវីដ19

ខេត្តកណ្ដាល ៖នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំម៉ូតូចំនួន០៥គ្រឿង ដោយភ្ជាប់ជាមួយឧបករណ៍បំពងសំឡេង និងបដាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “៣ការពារ” និង “៣កុំ” ដើម្បីផ្សព្វផ្សាយតាមភូមិ-ឃុំ-សង្កាត់ ក្នុងក្រុងតាខ្មៅ នូវសេចក្តីសម្រេច សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោកឧត្តមសេនីយ៍ ទោ ឈឿន សុចិត្រ  ស្នងការនគរបាលខេត្តកណ្ដាលបានមានបានថ្លែងថា ការផ្សព្វផ្សាយតាមសំឡេងបំពងនេះគឺដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងនិងគោរពតាមវិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលផងដែរ។

ដោយឡែក កម្លាំងនគរបាលស្រុកផ្នែករបស់ឆ្ងាញ់ការរដ្ឋាននគរបាលខេត្តកណ្ដាលទាំងអស់ត្រូវសហការគ្នាចុះធ្វើការបម្រើជាតិនិងប្រជាពលរដ្ឋឲ្យបានល្អប្រសើរឲ្យបានល្អប្រសើរដោយមិនត្រូវគិតអំពីការនឿយហត់ឡើយ។ ពិសេសត្រូវរួមគ្នាធ្វើការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងរាតត្បាតសាហាវ កូវិដ19ទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់នៅខណៈនោះដែរ រដ្ឋបាលខេត្តកណ្ដាល ដឹកនាំក្រុមការងារដោយលក់តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បាននាំយកនៅទឹកសុទ្ធមួយចំនួននិងមី ព្រមទាំងផ្ទះផ្ទះនិងអាល់កុលលាងដៃមួយចំនួនផ្ដល់ជូនទៅដល់កងកម្លាំងប្រដាប់អាវុធនៅតាមគោលដៅការពារសុវត្ថិភាពនៅផ្សារលក់បន្លែត្រីសាច់ពហុកីឡាដ្ឋានក្រុងតាខ្មៅផងដែរ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *