កំពង់ចាម : ព្រះនាគមុនីមេគណខេត្តកំពង់ចាម ឯកឧត្ដម រដ្ឋមន្ត្រី ក្រសួង បរិស្ថាន និង សប្បុរសជន នានា នៅសៀល ថ្ងៃ ទី ២១ ខែមេសា ឆ្នាំ ២០២១ នេះ បាននាំយក ថវិកា និង សំភារៈ ប្រគល់ ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ដេីម្បី ចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុង ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ ។
គួរ បញ្ជាក់ ថា ក្នុង ពិធី ប្រគល់ និងទទួល អំណោយ នេះ ដោយព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បានដឹកនាំកៀងគរ និង ឧបត្ថម្ភ ទឹកក្រូច ចំនួន ៣០កេស ទឹកបរិសុទ្ធ ២០០កេស និង ៥០០យួរ ។
លោក នួន គងសល្យ ប្រធាន មន្ទីរ បរិស្ថាន ខេត្តកំពង់ចាម បាននាំយក អំណោយរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និង លោកជំទាវ ឧបត្ថម្ភ ថវិកា ផ្ទាល់ ខ្លួន ចំនួន ៣ពាន់ ដុល្លារ អាមេរិក ។ លោកស្រី លាង ស្រ៊ី ឧបត្ថម្ភ មី៣០កេស ទឹកបរិសុទ្ធ ៣០កេស និង ម៉ាស ចំនួន ២៥០០ម៉ាស ។ លោកស្រី ចាន់ គឹមហេង និង ក្រុម គ្រួសារ ឧបត្ថម្ភ ថវិកា ផ្ទាល់ ខ្លួន ចំនួន ២លានរៀល ។ លោក គឹម ហេង និង លោកស្រី ឧបត្ថម្ភ មីចំនួន ៤កេស ធំ ទឹក បរិសុទ្ធ ៥០កេស និង ម៉ាស ចំនួន ៣កេស ធំ ផងដែរ ។
ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរ ព្រះគុណ ចំពោះ ព្រះនាគមុនីមេគណខេត្តកំពង់ចាម និង ថ្លែង អំណរគុណ ចំពោះ សប្បុរសជន នានា ជាពិសេស ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង បរិស្ថាន ដែល បាន គាំទ្រ ជួយ ឧបត្ថម្ភ ទាំង ថវិកា និង ផ្នែក សំភារៈ ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើចត្តាឡីស័ក ផង ដែរ ៕