អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការកែលំអ អតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកវិជ្ជមានកូវីដ-១៩ ដែលសម្រេចបានប្រមាណ៨០%

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  អមដំណើរ ដោយ  អភិបាល រង ខេត្ត  ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន  នាព្រឹក ថ្ងៃ ទី ២១  ខែមេសា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ចុះ ពិនិត្យការ សម្រេច បាន ប្រមាណជា ៨០%  នៃ ដំណេីរការ កែលំអ   អតីតសណ្ឋាគារ មេគង្គ   ទៅ ជា មន្ទីរពេទ្យ សម្រាប់ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩   ក្នុង ក្របខ័ណ្ឌ  ខេត្តកំពង់ចាម  និង ខេត្តត្បូងឃ្មុំ   តាម ប្រសាសន៍  ណែនាំ   ដ៏ខ្ពង់ខ្ពស់  របស់ សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  ។ ក្នុង ឱកាសនោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បាន ណែនាំ ដល់ មន្ត្រីជំនាញពាក់ព័ន្ធ   ដែល កំពុង ធ្វើ ការ   កែលំ អ អតីត សណ្ឋាគារ មេគង្គ  ធ្វេីយ៉ាងណា ត្រូវ ពន្លឿន ការងារ នេះ ឲ្យ បាន ឆាប់ រួចរាល់  ទាំង មាន គុណភាព  និង សោភណភាព    ក្នុងនោះ ត្រូវរៀបចំ បន្ទប់ សម្រាប់ បុគ្គលិក ពេទ្យ ប្រចាំការ និង បន្ទប់ សម្រាប់  អ្នក ជំងឺ  ដោយមានការ រៀបចំ បណ្តាញ ទឹក  និងភ្លើង ថ្មីឡេីងវិញ  ព្រមទាំង  សំអាត បរិស្ថាន ក្នុង អគារ  និង ទីធ្លានៅ ខាង ក្រៅ    ឲ្យ បាន ស្អាត  ល្អ  ដេីម្បី ប្រែ ក្លាយ សណ្ឋាគារ មេគង្គ នេះ  ឲ្យ ក្លាយ  ទៅ ជា មន្ទីរពេទ្យ  ប្រកប ដោយ ជំនឿ និង ការជឿ  ទុកចិត្ត  សម្រាប់ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩  ជូនបងប្អូន ប្រជាពលរដ្ឋ  ក្នុង ខេត្តកំពង់ចាម  និង ខេត្តត្បូងឃ្មុំ   ។ គួរ បញ្ជាក់ ថា  បន្ទាប់ ពី ព្រឹត្តិការណ៍ ២០កុម្ភៈ  បានរីក រាលដាល ដល់ ខេត្តត្បូងឃ្មុំ  និង  ខេត្តកំពង់ចាម ផងនោះ  សម្តេច អគ្គមហាសេនាបតី  តេជោ   ហ៊ុន  សែន  នាយករដ្ឋមន្ត្រី កម្ពុជា  បាន ណែនាំ ដល់ រដ្ឋបាល ខេត្តកំពង់ចាម  ឲ្យ យក ទីតាំង ធ្វើ ចត្តាឡីស័ក នៃសណ្ឋាគារ មេគង្គ  ដែល មានចំនួន ៧១បន្ទប់  ធ្វើ  ជា មន្ទីរពេទ្យ  សម្រាប់ ព្យាបាល  អ្នក វិជ្ជមាន ជំងឺ កូវីដ -១៩  ។ ដោយឡែក  បងប្អូន  ពលករ  ចំណូល ស្រុក  និង អ្នក ពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០កុម្ភៈ  ដែល កំពុង  ធ្វើចត្តាឡីស័ក  នៅក្នុង សណ្ឋាគារ មេគង្គនេះ  ត្រូវ បញ្ជូន  ទៅ ធ្វើ ចត្តាឡីស័ក បន្ត  នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម វិញ ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *