កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក ឈូក បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ មួយគ្រឿង ដែលបានដឹកជនជាតិចិនចំនួន ១៤នាក់

ខេត្តកំពត :  ថ្ងៃ  អង្គារ  ៩កើត  ខែ ពិសាខ  ឆ្នាំឆ្លូវ   ត្រីស័ក  ព.ស .  ២៥៦៤  ត្រូវ នឹង ថ្ងៃ ទី  ២០  ខែ មេសា  ឆ្នាំ ២០២១  វេលា ម៉ោង ៩:០០ព្រឹក  កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក ឈូក  បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភំ្នពេញ 2AH-0465 នៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ដែលបានដឹកជនជាតិចិនចំនួន  ១៤នាក់ ភេទ (ប្រុស) ល្មើស  បម្រាម រាជរដ្ឋាភិបាលដោយឆ្លង កាត់ ពី ខេត្ត ព្រះសីហនុ  មក ខេត្ត កំពត  ឆ្លងកាត់ភូមិសាស្ត្រ នៅឃុំតេជោអភិវឌ្ឍន៍  ស្រុកឈូក ខេត្ត កំពត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា តាមការសួរនាំជំហ៊ានដំបូង ពួកគេធ្វើដំណើរ មកពីខេត្តព្រះសីហនុ ហើយក្នុងគោលដៅទៅរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្ដខាងលើនេះ បិទបាំងកេសស្នោនៅជុំវិញកញ្ចប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចថាជារថយន្ដដឹកគ្រឿងសមុទ្រ។ បច្ចុប្បន្នជនសង្ស័យទាំង១១នាក់នោះ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីស្រាវជ្រាវតាមខ្លួនមេក្លោង បន្ដទៀត៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *