ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី២០មេសា២០២១នេះរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រញាប់ចេញសេចក្ដីសម្រេចស្ដីពីការបិទជាបណ្ដោះអាសន្នទីតាំងចំនួន៣កន្លែង រួមមានមន្ទីរសម្រាកព្យាបាលផ្សារឆ្នាំង. វត្តទួលសទ្ធាសត្ថារាម .និងផ្សារព្រៃខ្មែរ ក្នុងភូមិសាស្ត្រក្រុង និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបុរសម្នាក់ដែលស្លាប់ដោយសារជម្ងឺកូវិដ១៩គ្រាដែលបុរសនោះមានការចេញចូលទីតាំងទាំង៣កន្លែងខាងលើនេះផងដែរ ៕អ្នកស្រីសានផល្លា