រដ្ឋបាលខេត្តស្វាយរៀង ស្នើសុំម្ចាស់កាស៊ីណូដែលសុំច្បាប់បើកអំឡុងកូវីដ១៩ ឱ្យផ្អាកភ្លាមៗ

ខេត្តស្វាយរៀង៖នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះរដ្ឋបាលខេត្តស្វាយរៀងបានស្នើ ឱ្យម្ចាស់កាស៊ីណូ ទាំងអស់ដែលបានសុំច្បាគប់អនុញ្ញាតបើកអំឡុងពេលកូវីដ១៩កន្លងមក ឱ្យផ្អាកជាបណ្តោះ អាសន្នភ្លាមៗ ដើម្បីការពារ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងខេត្ត។

យោងតាមសេចក្តីប្រកាសអាជ្ញាធរខេត្ត បានជម្រាបជូន លោក នាយក ក្រុមហ៊ុន កាស៊ីណូ ក្នុងខេត្ត ដែលបានចុះ អនុស្សរណៈយោគយល់ ជាមួយក្រសួងសុខាភិបាល  ជ្រាបថា កន្លងមក ក្រុមហ៊ុន បានការអនុញ្ញាត ក្នុង ការដំណើរការ វិញ នូវអាជីវកម្ម របស់ខ្លួន ស្របតាមវិធានការ សុខាភិបាល  និងគោលការណប្រតិបត្តិការណ៍ស្តង់ដារ។ ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ ស្ថានភាព នៃការរីករាល ដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុង  បន្តកើតឡើង គួរឱ្យ មានការព្រួយបារម្ភ ។ ដូច្នេះ អាជ្ញាធរ ខេត្ត សូមធ្វើការ ផ្អាកសកម្មភាព អាជីវកម្មគ្រប់ ប្រភេទ ដែលកំពុងដំណើរ ការ នៅក្នុងកាស៊ីណូ របស់លោកអ្នកជា បណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងសារជាថ្មី។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ ក្រសួង សុខាភិបាលបានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់នៅខេត្តស្វាយរៀង ដែលក្នុងនោះ មានករីណឆ្លងលើបុរសចំនួន ១៣នាក់ និងស្ដ្រីចំនួន ០៧នាក់ ហើយបច្ជុប្បន្ននេះត្រូវបានដាក់ឱ្យ សម្រាកព្យាបាលនៅមន្ទីពេទ្យស្វាយជ្រំ ខេត្តស្វាយរៀង៕សេចក្តីប្រកាសព័ត៌មានលម្អិត

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *