ឃាត់បុរសម្នាក់ដើរអើតតាមបន្ទប់ជួលប៉ុនប៉ងលួចនៅក្រុងតាខ្មៅ

កណ្តាល ៖ បុរសម្នាក់បានឡើងលើផ្ទះជាន់លើដើរអើតមើលតាមបន្ទប់ជួលបម្រុងធ្វើសកម្មភាពលួច ត្រូវបានម្ចាស់ផ្ទះជួលមើលឃើញតាមកាមេរ៉ាសុវត្ថិភាពឃាត់ខ្លួន រួចប្រគល់ឱ្យប៉ូលិសក្រុងតាខ្មៅ នាថ្ងៃ២៩ខែមីនាឆ្នាំ២០២១វេលាម៉ោង១១និង៣០នាទីយប់នៅ ចំណុចផ្ទះជនរងគ្រោះ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ  ខេត្តកណ្តាល

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ តាំង សេងហួត ភេទប្រុស  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ  ទីលំនៅភូមិសង្កាត់កើតហេតុខាងលើ មុខរបរម្ចាស់ផ្ទះជួល ។ ចំណែកជនសង្ស័យឈ្មោះ សាយ ចាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)  ។

វត្ថុតាងចាប់យក ទូរស័ព្ទដៃចំនួន៣គ្រឿង(1-ម៉ាកSAMZUNG A7ពណ៌ខ្មៅ ,2-ម៉ាកICaLLពណ៌ខៀវ និង3-ម៉ាកNOKIA105ពណ៌ខ្មៅរបស់ជនសង្ស័យ), នាឡិកាដៃម៉ាកLONGBOខ្សែពណ៌ឈាមជ្រូក ១គ្រឿង ជារបស់ជនសង្ស័យ,មួកចាក់ឆ្នួតក្រហមចំនួន១ ,កាបូបដៃពណ៌ខ្មៅ១និងលុយ១៣០០រៀល (របស់ជនសង្ស័យ)។

ប៉ូលិសបន្តថា កាលពីវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែអង្គុយហូបបាយនៅក្នុង បន្ទប់របស់ខ្លួន ពេលនោះស្រាប់តែឃើញជនសង្ស័យតាមរយ:កាមេរ៉ាសុវត្ថិភាពបានដើរឡើងទៅលើ ផ្ទះជាន់ខាងលើអើតមើលតាមបន្ទប់ជួល ។

ឃើញដូចនេះជនរងគ្រោះបានប្រាប់ទៅមិត្តភក្តិរបស់ខ្លួនដើម្បីជួយស្ទាក់ចាប់ជនសង្ស័យ,គ្រាន់តែឮសម្រឹបជើងម្ចាស់ផ្ទះជនសង្ស័យបានរត់ចុះក្រោមវិញក៏ត្រូវបានម្ចាស់ផ្ទះនិងមិត្តភក្តិចាប់ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍កំពុងសំណាញ់ដើម្បីធ្វើការសាកសួររួចបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសក្រុងតាខ្មៅចាត់ការ បន្តតាមនីតិវិធី៕ដោយ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *