លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចុះផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្ម រោងចក្របេសធែក ភែកឃីជីង (ខេមបូឌា) ឯ.ក ការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក និងទីតាំងអាហារដ្ឋាន អេស ធី ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖នាថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រុងស្វាយរៀង ចុះផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្ម រោងចក្របេសធែក ភែកឃីជីង (ខេមបូឌា) ឯ.ក ការដ្ឋានសាងសង់រោងចក្រខាត ថាយអែក និងទីតាំងអាហារដ្ឋាន អេស ធី ស្ថិតនៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។ថ្លែងក្នុងឱកាសនោះលោក ណុប ចំរេីន អភិបាលក្រុងស្វាយរៀង បានជម្រាបទៅម្ចាស់ទីតាំងទាំងបីកន្លែងនេះជ្រាបថា ថ្មីៗនេះមានអ្នកជំងឺកូវីដ-១៩ បានបំពេញការងារក្នុងការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក រួចបានទៅប៉ះពាល់ផ្ទាល់ជាមួយអ្នកបម្រើការងារនៅរោងចក្រ បេសធែក ភែកឃីជីង (ខេមបូឌា) ឯ.ក និងបានចូលហូបអាហារនៅអាហារដ្ឋាន  អេស ធី។ ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យផ្អាកជាបណ្តោះអាសន្នការចេញ-ចូល ការដ្ឋានសាងសង់រោងចក្រ ខាត ថាយអែក រោងចក្របេស ធែកភែកឃីជីង(ខេមបូឌា) ឯ.ក និងអាហារដ្ឋានអេស ធី ជាបន្ទាន់ ហេីយក៏មិនអនុញ្ញាតឱ្យមានអ្នកចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឡើយ រហូតដល់មានការជូនដំណឹងសារជាថ្មី។មិន ភក្ដី

You might like

Leave a Reply

Your email address will not be published. Required fields are marked *