សៀមរាបៈ ឆ្លៀតក្នុងឱកាសដ៏មមាញឹកនិងប្រកបដោយទឹកចិត្តអាណិតស្រលាញ់រាប់អាន ក្រោមដំបូលសន្តិភាពតែ មួយដោយមិនរើសអើង ក្នុងសកម្មភាពមនុស្សធម៍នៃចលនាចែក រំលែកធនធានផ្ទាល់ខ្លួន និងការ កៀងគរបាននូវការជួយ ឩបត្ថមបន្ថែម ជាបន្តបន្ទាប់ ផង នោះ កាលពីចុងសប្តាហ៍កន្លងទៅ លោកវរសេនីយ៍ត្រី ខេង ខេមរា នាយផ្នែករដ្ឋបាលសរុប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងជាសមាជិកស្នាក់ការ ត្រៀមបណ្តេញចេញប្រចាំ ខេត្ត និងផ្គត់ផ្គង់អាគារឃាត់ខ្លួន របស់ស្នាក់ការ ត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានអញ្ជើញចុះសួរសុខទុកនិងបាននាំ យកនូវគ្រឿងឧបភោគ បរិភោគ មកធ្វើការចែកជូនដល់កងកម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ដែលឈរជើងនៅតាមគោលដៅមួយចំនួន ក្នុងភូមិសាស្ត្រ សំខាន់ៗក្នុងក្រុង និងស្រុកក្នុងខេត្តសៀមរាប ចំពោះគោលដៅការពារនៃការផ្អាកការធ្វើចរាចរណ៍ចេញ-ចូល បណ្តោះអាសន្ននៅតាមផ្លូ វនិងតំបន់មួយចំនួនការពារគោលដៅ ទីតាំងចត្តាទ្បីស័ក ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ផងដែរ
លោកវរសេនីយ៍ត្រី ខេង ខេមរា បាននាំការផ្តាំផ្ញើសួរសុខទុកពី សំណាក់ថ្នាក់ដឹក នាំ និងបាននាំយកនៅគ្រឿងឧបភោគ បរិភោគ ដែលជាការ ចែករំលែក និងការ កៀងគរបាននូវការជួយ ឩបត្ថមបន្ថែម ពីសំណាក់លោកជំទាវ ឩកញ៉ាបណ្ឌិត លី អ៊ុអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប-ឩត្តរមានជ័យ រួមមាន៖ អង្ករចំនួន២៥ការ៉ុង ស្មើ២៥ គីឡូក្រាម / មី ចំនួន ១០កេស / ទឹកត្រី ៥យួ / ទឹកសុទ្ធ ៥០យួ / កុំព្យូទ័រចំនួន ១គ្រឿង និងថវិកាចំនួន ៨០ ០.០០០ រៀល (ប៉ែតសិបម៉ឺនរៀល ) ។ ដោយឡែកសម្រាប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ទទួលបានអង្ករ ចំនួន ២ ការ៉ុង / ទឹកសុទ្ធ ២០យួ / មីចំនួន ១កេស /កុំព្យូទ័រ ចំនួន១គ្រឿង និងថវិកាចំនួន ១០ ០.០០០ រៀល (ដប់ម៉ឺនរៀល ) កម្លាំង ប្រជាការពារ ១៥០.០០០រៀល ( ដប់ប្រាំម៉ឺនរៀល )ទុកសម្រាប់ យកទៅប្រើប្រាស់ ផងដែរ ។លោកវរសេនីយ៍ត្រី ខេង ខេមរា ក៏បានផ្តាំផ្ញើ និងធ្វើការណែនាំបន្ថែមដល់ កងកម្លាំងដែលឈរ ជើងនៅគោលដៅជាក់ស្តែង ត្រូវធ្វើយ៉ាង ណា កុំធ្វេស ប្រហែស ត្រូវរឹតបន្តឹង និងត្រួតពិនិត្យដោយ ម៉ត់ចត់នូវការធ្វើដំណើរចេញចូលរបស់បងប្អូនប្រជាពលរដ្ឋ ចៀសវាងនូវការយោគយល់ ជាហេតុ នាំឱ្យមានការថ្លោះធ្លោយ បង្កហានិភ័យនាំឱ្យរីករាលដាលនូវជំងឺកូវីដ-១៩ចូលក្នុង សហគមន៍ កាន់តែច្រើន ។ ត្រូវបន្តការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ បន្ថែម ទៀត ជាស្មារតីក្រើនរំលឹកនៃការចូល រួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដើម្បីខ្លួនយើង គ្រួសារយើង និងខេត្តរបស់យើង តាមរយៈការអនុវត្ត នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ៕ ដោយ តាំង ហូ