ខេត្តកំពង់ឆ្នាំង :មនុស្សប្រុសស្រី២ នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រ វាងម៉ូតូពីរគ្រឿងបុកគ្នា ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៤:00នាទីល្ងាចថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១ ត្រង់ចំណុចមុខផ្ទះឈ្មោះ ម៉ាត់ លើកំណាត់ផ្លូវក្រាល កៅស៊ូលេខ៥៣បានកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកស្មាស់រេវ៉ូព៌ណខ្មៅពាក់ផ្លាកលេខ1AL5592បើកបរដោយឈ្មោះ វង្ស ធា ភេទស្រីអាយុ៣៥ឆ្នាំមានទីលំនៅភូមិវត្ត ឃុំទួលខ្ពស់ស្រុក ទឹកផុសខេត្តកំពង់ឆ្នាំងបើកក្នុងទិសដៅកើតលិច លុះបើកមកដល់ចំណុចខាងលើក៍បានបុកនិងម៉ូតូ ម្ខាងទៀតម៉ាកហុងដាទ្រីមសេ125ព៌ណខ្មៅពាក់ស្លាកលេ ខ1FF6880 បើកបរដោយឈ្មោះមួន ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំទីលំនៅភូមិរកាទង ឃុំទួលខ្ពស់ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បើកបរបញ្ច្រាស់ ទិសគ្នាពីលិចទៅខាងកើតបណ្តាលអោយគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលរងរបួសធ្ងន់ទាំង២នាក់ ។សមត្ថកិច្ចបានអោយដឹងថាក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ ញ្ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតាមរថយន្តសាមុយ។ ដោយឡែកវត្ថុតាងម៉ូតូទាំងពីរគ្រឿងបានសមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលទួលខ្ពស់ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីផងដែរ ៕លោកស្រីសានផល្លា