ព្រះសីហនុៈ តាមការបញ្ជាក់របស់ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថា រដ្ឋបាលស្រុកនឹងចុះធ្វើការចាត់វិធានការ ការផាកពិន័យអន្ដរការណ៍ចំពោះអ្នកមិនពាក់ម៉ាស និងមិនរក្សាគម្លាត នៅគ្រប់មូលដ្ឋានក្នុងស្រុកព្រៃនប់ ។
លោកបានអោយដឹងផងដែរថា ដោយសង្កេតឃើញបងប្អូនមួយចំនួន ជាពិសេសនៅតាមផ្សារជាដើម មិនយកចិត្តទុកដាក់ការពារនោះទេ ដែលជាហេតុអាចបង្កអោយមានហានិភ័យច្រើន ដល់ប្រជាពលរដ្ឋទូទៅ ហើយការចុះអនុវត្តវិធានការពេលនេះគឺដើម្បីជំរុញអោយប្រជាពលរដ្ឋ ចូលរួមការពារខ្លួន និងចៀសឆ្ងាយពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
លោកអភិបាលស្រុកព្រៃនប់ ក៏បានអំពាវនាវសុំអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ តាមការអំពាវនាវរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ហើយសង្ឃឹមថា យើងនឹងរួមគ្នាបញ្ចប់ជំងឺកូវីដ-១៩នេះបានឆាប់ៗផងដែរ ។រក្សាសិទ្ធដោយ SKS