អាជីវករលើកគ្នាតវ៉ានៅមុខសាលាឃុំអូរបីជាន់អោយជួយដោះស្រាយ ដោយមិនពេញចិត្តនិង ក្រុមហ៊ុនចុះចាប់ជ្រូកមិនរើសមុខដែលពួកគាត់នាំចូលពីថៃតាមច្រកល្បៀង

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅជាប់ព្រំដែនកម្ពុជា-ថៃ នៅឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលមានមុខរបរនាំជ្រូកដោយផ្ទាល់ពីប្រទេសថៃតាមរ៉ឺម៉ក ឬម៉ូតូបានលើកគ្នាមកតវ៉ាស្នើឲ្យអាជ្ញាធរឃុំអូរបីជាន់ជួយដោះស្រាយឲ្យពួកគាត់បានប្រកបរបរទិញ លក់ជ្រូកបានផង ខណៈដែលក្រុមហ៊ុននាំជ្រូកពីប្រទេសថៃ បានចាប់ជ្រូក ពួកគាត់មិនរើសមុខទោះដល់ក្នុងផ្ទះក៍ចាប់ដែរ។

ការលើកគ្នាមកតវ៉ានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩មីនា២០២១នៅសាលាឃុំអូរបីជាន់ដោយមានទាំងពាក្យបណ្តឹង និងការចូលរួមពីអាជីវករប្រមាណជា៥០នាក់មានទាំងម៉ូតូនិងរ៉ឺម៉កដឹកជ្រូក មកឈប់ពេញបរិវេណសាលាឃុំអូរបីជាន់។

ក្រុមអាជីវករបានរៀបរាប់ថា៖ពួកគាត់មានលំនៅដ្ឋានឃុំអូរបីជាន់ជាប់និងដីថៃជាអាជីវករទិញលក់ជ្រូកពីបីក្បាលតាំងពីដើមមកលក់ក្នុងមូលដ្ឋានរបស់ខ្លួនគ្រាន់បានចិញ្ចឹមជីវិត និងដោះស្រាយបំណុល ធនាគារមិនដែលមានបញ្ហាអីទេ។ ហើយស្របនិងសម័យកូវីដពិបាករកស៊ីពលរដ្ឋមិនមានចំណូលស្រាប់តែមានការរឹតបណ្តឹងពីក្រុមហ៊ុននាំជ្រូកចូលពីប្រទេសថៃ បានហាមឃាត់មិនឲ្យនាំជ្រូកចូល និងតាមចាប់ពួកគាត់មិនថាយប់ឬថៃ្ង ទោះដឹកចូលដល់ក្នុងផ្ទះក៍ចាប់ដែរ។ការចាប់នេះធ្វើអោយពួកគាត់ខាតបង់ជាច្រើនមិនអាចទទួលយកបានទេ។ ពួកគាត់សំណូមពរដល់អាជ្ញាធរ និងក្រុមហ៊ុនជួយរកដំណោះស្រាយក្នុងលក្ខ័ណណា មួយអោយពួកគាត់បានរស់ផង។ពួកគាត់បន្តថា បើពួកគាត់ទិញពីក្រុមហ៊ុនមកលក់វិញ គឺតម្លៃថ្លៃ មិនអាចចំណេញបាននោះទេ។ ពួកគាត់បានបញ្ជក់ឲ្យដឹងទៀតថា សត្វជ្រូកដែលពួកគាត់ទិញ ពីថៃសុទ្ធតែមានលិខិតបញ្ជក់ពីពេទ្យសត្វថៃ តែការនាំសត្វជ្រូក ចូលមកកម្ពុជា មិនមានការត្រួត ពិនិត្យពិតមែន ហើយការត្រួតពិនិត្យនេះសូម្បីតែជ្រូកក្រុមហ៊ុនក៍មិនបានត្រួតពិនិត្យដូចគ្នាដែរ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យ បានអោយដឹងថា:រឿងអាជីវករ តវ៉ាជាសិទ្ធរបស់គាត់តែខាងជំនាញទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៅតែបន្តអនុវត្តនីតិវិធីច្បាប់និងបច្ចេកទេសទប់ស្កាត់ការឆ្លងជំងឺប៉េះអាហ្វិចព្រោះថាបើមានការផ្ទុះនៅជំងឺប៉េះអាហ្វិចកើតឡើងនិងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ច។ ដូចនេះមិនថាការនាំចូលលក្ខណះគ្រួសារឬពាណិជ្ជកម្មទេត្រូវតែត្រួកពិនិត្យយកសំណាក់ទៅពិនិត្យ។ កន្លងមកយើងបានអនុវត្តចាប់យកមកពិនិត្យឃើញថាមានជំងឺប៉េះអាហ្វិចផងដែរ ដោយកន្លងមក ឯកឧត្តមប្រតិភូរដ្ឋាភិបាលទទួលការងារជំនាញបានចុះមកដុតកម្ទេចចោល។

ដោយឡែកចំពោះលោកមេឃុំអូរបីជាន់បានជួបក្រុមអាជីវកដែលមកតវ៉ានោះ  លោកនិងយកការស្នើសុំរបស់បងប្អូនអាជីវកទៅអោយអភិបាលស្រុកជួយដោះស្រាយ។ លោកមេបានលើកទ្បើងថា:កន្លងមកការចុះចាប់របស់ក្រុមហ៊ុនលើកណាមិនដែលជូនដំណឹងអជ្ញាធរទេ៕ ដោយ សៅ នៅ

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *