មន្ទីរសាធារណការ ខេត្តព្រះវិហារ បន្តជួលជុលថែទាំផ្លូវនៅទីប្រជុំជន ស្រអែមដើម្បីសម្រេច ផែនការដែលបានគ្រោងទុក បើទោះបីមានការយាយីពីជម្ងឺកូវីដ-១៩ក៍ដោយ

ព្រះវិហារៈ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារបានបន្តកិច្ចខិតខំប្រឹងប្រែងជួលជុលថែទាំផ្លូវ ស្ថិតនៅទីប្រជុំជន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដើម្បីសម្រេចផែនការដែលបានគ្រោងទុក សម្រាប់ការធ្វើចរាចរណ៍ ទៅមករបស់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ងាយស្រួល ដឹកជញ្ជូនកសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថានជុំវិញ និងបំរើផ្នែកវិស័យទេសចរសម្រាប់ខេត្ត។

អាជ្ញាធរនិងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បើទោះស្ថិតក្នុងតំណាក់ កាលនៃការបង្ការទប់ស្កាត់និងជម្ងឺកូវីដ–១៩ ក៏ពិតមែន ប៉ុន្តែការជួលជុលថែទាំផ្លូវ លូ ប្រឡាយ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅតែបន្តធ្វើ មិនមានការអាក់ខានឡើយ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តកិច្ចខិតខំប្រឹងប្រែងជួលជុលថែទាំផ្លូវ ស្ថិតនៅទីប្រជុំជន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសម្រេចផែនការដែលបានគ្រោងទុក សម្រាប់ការធ្វើចរាចរណ៍ទៅមករបស់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ងាយស្រួល ដឹកជញ្ជូនកសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថានជុំវិញ និងបំរើផ្នែកវិស័យទេសចរផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *