មេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក បើករថយន្តធ្លាក់ខុសផ្លូវបណ្តាលឱ្យបាត់បង់ជីវិត

កណ្តាល ៖ មេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក បានបើករថយន្តធ្លាក់ខុសផ្លូវបណ្តាលឱ្យ បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើងនាថ្ងៃចន្ទ ទី២៩មីនាឆ្នាំ២០២១វេលាម៉ោង៤ ទៀបភ្លឺ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៤៣-៤៤ភូមិព្រែកត្រែង  ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។សមត្ថកិច្ចមូលដ្ឋាននិយាយថា អ្នកបើកបរឈ្មោះនូវ  សាវឿន ភេទប្រុស ឣាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខងារជាមេបញ្ជាការរងអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល បានបាត់បង់ជីវិតនៅ ក្នុងរថយន្ត។ សមត្ថកិច្ចបន្តថា លោក នូវ  សាវឿន បានបើកបររថយន្តម៉ាកCAMRY(ហើម)ពណ៌ស ពាក់ស្លាកលេខកណ្តាល 2A-2895 ខុសផ្លូវជាតិលេខ១ បណ្តាលឱ្យបាត់បង់ជីវិតក្នុងរថយន្តតែម្តង ។ បច្ចុប្បន្នសពត្រូវបានកងរាជអាហត្ថយកទៅធ្វើសំណាកជាមុនសិន មុននឹងយកសពទៅបូជាតាម ប្រពៃណី ៕ដោយ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *