ខេត្តប៉ៃលិន ៖ កាពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ឣភិបាលនៃគណ:ឣភិបាលខេត្តប៉ៃលិន និងឯកឧត្តមសៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ឣមដំណើរដោយឣភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ ប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត ក្រុមយុវជន ស.ស.យ.ក.ខេត្ត ក្រុមគ្រូពេទ្យ និងឣាជ្ញាធរមូលដ្ឋានបានឣញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់កងកម្លាំងដែលកំពុងឈរជើងប្រចាំការតាម គោលដៅនានា នៅបណ្តោយខ្សែបន្ទាត់ព្រំដែនរវាងខេត្តប៉ៃលិន ប្រទេសកម្ពុជានិងខេត្តចាន់បូរី ប្រទេសថៃ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពីក្រៅប្រទេស ពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ ការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ជាប់ខ្ជួន នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរដែលបានចំណាកស្រុក ។
សូមបញ្ជាក់ថា ៖ លោកជំទាវអភិបាលខេត្ត ក៍បានឧបត្ថម្ភស្បៀងអាហារ និងអំណោយ ដល់កងកម្លាំង តាមបន្ទាត់ព្រំដែន ដោយក្នុង១គោលដៅ ទទួលបាន ៖ មី៣កេស ត្រីខ២យួរ, ទឹកសុទ្ធ៥យួរ, អង្ករ ៥០គីឡូក្រាម, ទឹកក្រូចកំប៉ុង១កេស, ទឹកក្រូចដប២យួរ, ម៉ាស២ប្រអប់, អាល់កុលលាងដៃ៥ដប និងថវិកាក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ ៕ ដោយ ៖ នីយ៉ា