អភិបាលខេត្តកណ្តាលចុះសួរសុខទុក្ខកម្មកររោងចក្រនិងថ្លែងអំណរគុណម្ចាស់បន្ទប់ជួលដែលមិនយកថ្លៃបន្ទប់ជួលចំនួន ៣ ខែ

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២១ នេះ អភិបាលខេត្តកណ្តាលឯកឩត្តម គង់ សោភ័ណ្ឌបានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញ ចុះសួរសុខទុក្ខកម្មកររោងចក្រដែលរស់នៅក្នុងបន្ទប់ជួលប្រមាណជាង១០០នាក់ដែលត្រូវបានលោក ឈឿន ប៊ុនឆន ដែលជាម្ចាស់បន្ទប់ជួលដែលបានសម្រេចមិនយកថ្លៃឈ្នួលរយៈពេល៣ខែ មាន៦៩បន្ទប់ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

គួររំលឹកថា ស្របពេលដែលជម្ងឺឆ្លងរាតត្បាតកូវីដ-១៩កំពុងរីករាលដាលនៅក្នុងសហគមន៍ ព្រឹត្តិការណ៍២០កុម្ភៈបានធ្វើអោយរោងចក្រមួយចំនួនត្រូវបានផ្អាកដំណើរការ និងកម្មករមួយចំនួនមិនសូវមានការងារធ្វើ បណ្តាលអោយជីវភាពកម្មករ កម្មការិនីរោងចក្រមានការលំបាកម្ចាស់បន្ទប់ជួលរូបគឺលោកឈឿន ប៊ុនឆន បានសម្រេចមិនយកថ្លៃបន្ទប់ជួលចំនួន ៣ ខែ ចាប់ពីខែ មិនានេះទៅ ដល់ខែ ឧសភាតែម្តង ។

លោក ឈឿន ប៊ុនឆន បាននិយាយថា៖ ទឹកចូលច្រមុះដូចតែគ្នា នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រ ។ ម្នាក់ៗអួលដើមករគ្រប់ៗគ្នា គឺខ្ញុំសម្រេចមិនយកថ្លៃឈ្នួលរយះពេល ៣ ខែ (មិនា មេសា ឧសភា) ប៉ុន្តែចំពោះថ្លៃទឹកភ្លើងជួយខ្លួនឯងសិនទៅ  គ្រប់យ៉ាងដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ដែលកំពុង ឆ្លងចូលមកដល់ប្រទេសកម្ពុជាយើងយ៉ាងដូច្នេះ ។ លោកឈឿនប៊ុនឆនក៏បាននិយាយបន្តរថាសូម បងប្អូនដែលមានបន្ទប់ជួលទាំងឡាយណា បើមានអ្វីជួយបានជួយទៅ គ្មានបរទេសណាមកជួយគ្នាយើងក្រៅពីខ្មែរជួយខ្មែរនោះទេ ។

ទង្វើដ៏ល្អនិងទឹកចិត្តសប្បុរសធម៌(ការសម្រេចបែបនេះ ត្រូវបានប្រជាពលរដ្ឋស្ទើរតែគ្រប់មជ្ឈដ្ឋាន ជាពិសេសកម្មកររោងចក្រដែលជួលបន្ទប់របស់លោក ឈឿន ប៊ុនឆន នាំគ្នានិយាយកោតសរសើរនិងថ្លែងអំណរគុណទៅដល់ម្ចាស់បន្ទប់ជួលដែលមានចិត្តសប្បុរសធម៌មិនយកតម្លៃបន្ទប់ជួលខណៈដែលពួកគាត់កំពុងតែជួបការលំបាកយ៉ាងដូច្នេះ។ការសម្រេចមិនយកថ្លៃបន្ទប់របស់លោកឈឿនប៊ុនឆនឯកឧត្តមអភិបាលខេត្តសរសើរមិនដាច់ពីមាត់ហើយបានលើកទិកចិត្តប្រគល់បណី្ណសរសើរអនុស្សរីយ៏ផងដែរ។ជាចុងក្រោយឯកឧត្តមគង់សោភ័ណ្ឌបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ពិសេសកម្មករកម្មការិនីតែម្តងត្រូវចូលរួមការពារទប់ស្កាត់នៅជំងឺកូវីដ១៩ជាមួយនឹងក្រសួងសុខាភិបាលត្រូវពាក់ម៉ាសលាងអាល់កុលនឹងសាប៊ូរក្សាគម្លាតសុវត្ថិភាព និងសូមកុំចូលរួមកន្លែងដែលមានមនុស្សច្រើនឱ្យសោះជាសវាងឆ្លងរាលដាលជាបន្តទៀត៕

ដោយ ភាវុន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *